រឿងនឹកស្មានមិនដល់ទេ!! ទារិកាអាយុ៤ខែ ជាប់ក្នុងគំនរអគារមិនស្លាប់ព្រោះមូលហេតុ…

កន្លង​ទៅ ធ្លាប់មាន​គ្រោះ​​រញ្ជួយ​ដី​​ដ៏​ខ្លាំង​មួយ ​​បាន​វាយ​ប្រហារ​​ប្រទេស​នេប៉ាល់ ​ដែល​ធ្វើ​ឲ្យ​ពិភព​លោក​មាន​ការ​ភ្ញាក់​ផ្អើល និង​រន្ធត់​ចិត្ត​​ជា​ខ្លាំង។ គ្រោះ​ធម្មជាតិ​រញ្ជួយ​ដី​នោះ​បាន​សម្លាប់​មនុស្ស​ជាង ៩ ០០០នាក់​ និង​ជាង២០ ០០០នាក់។រឿង​រ៉ាវ​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាង​គេ​នោះ​គឺ​ថា ទារក​ដែល​ទើប​តែ​មាន​អាយុ ​៤​ខែ​ម្នាក់​នៅ​មាន​ជីវិត បន្ទាប់​ពី​ជាប់​គាំង​នៅ​ក្នុង​គំនរ​បាក់​បែក​អស់រយៈ​​ពេល ​២២​ម៉ោង។

ពេលនេះ​ក្មេង​នោះ​ធំ​​ហើយ ក្នុង​ប្រតិបត្តិការ​ស្វែង​រក​ជន​រងគ្រោះ​ក្នុង​ហេតុ​ការណ៍​​​រញ្ជួយ​ដី ​ពេល​នោះ​ពិត​ជា​សំណាង​ខ្លាំង​ណាស់​ដែល​ទាហាន​បាន​ឮ​សំឡេង​ទារក​យំ​ហើយក៏​ប្រញាប់​ប្រញាល់​រត់​ទៅ​កន្លែង​គំនរ​បាក់​បែក​ ហើយ​ក៏​ទាញ​​ទារក​ចេញ​មក។មូល​ហេតុ​ដែល​នាំ​ឲ្យ​ក្មេង​តូច​​នៅ​មាន​ជីវិត​ គឺ​ដោយ​សារ​តែ​រលំ​ទូ​ក្បែរ​ខ្លួន​នាង​​។

បន្ទាប់​ពី​កើតមាន​​ហេតុ​ការណ៍​រញ្ជួយ​ដី ពេល​នោះ​​អ្នក​ស្រី​ Rasmila​ ត្រូវ​ជា​ម្ដាយ​ ​ក៏​បាន​ប្រញាប់​ទៅ​ផ្ទះ ប៉ុន្តែ​ផ្ទះ​របស់​គាត់​បាន​បាក់​បែក​ទ្រុឌទ្រោម​អស់​ទៅ​ហើយ ថែម​ទាំង​កូន​តូច​របស់​ខ្លួន​ជាប់​នៅ​ក្នុង​ផ្ទះ​ទៀង​ផង។ ​ពេល​ដដែល​នោះ​ គាត់​មាន​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង គាត់​ក៏​បាន​ស្រែក​ហៅ​ឲ្យ​អ្នក​ជិត​ខាង​មក​ជួយ​រក​កូន​របស់​គាត់ដែរ​។ក្រោយ​ពី​រក​កូន​អស់​រយៈ​ពេល​ ២​ម៉ោង​អ្នក​ស្រី Rasmila ​ឃើញ​តែកូន​ស្រីបង​​​ តែ​គាត់​នៅ​តែ​មិន​អាច​រក​ឃើញ​កូនប្អូនឈ្មោះ ​Sonish ​​ឡើយ​។

ប្រភពពី Goodmorningkh

Leave a Reply

Your email address will not be published. Required fields are marked *