ទំនងណាស់ព្រះអើយ!! វិធីឆាក្តៅកង្កែបជាមួយសាច់ជ្រូកបីជាន់របៀបនេះពិតជាពិសេស

គ្រឿងផ្សំ‬ – កង្កែប ១គីឡូក្រាម– សាច់ជ្រូកបីជាន់ កន្លះគីឡូក្រាម– ម្ទេសគ្រៀម ៥ផ្លែ– គ្រឿងបុក ១ចានចង្កឹះ (គលស្លឹកគ្រៃ រំដេង ខ្ទឹមស រមៀត ស្លឹកក្រូច)– ខ្ទឹមសចិញ្រ្ចាំ ៥កំពឹស– ស្ករ ៣ស្លាបព្រាបាយ– អំបិល បន្តិច– ទឹកត្រី ១ស្លាបព្រាបាយ– ប្រេងខ្យង ១ស្លាបព្រាបាយ– ម្សៅស៊ុប ១ស្លាបព្រាកាហ្វេ– ស្លឹកម្រេះព្រៅ តាមចំនូលចិត្ត– ប្រេងឆា ២ស្លាបព្រាបាយ


‪របៀបធ្វើ‬– ម្ទេសគ្រៀមលាងទឹកអោយស្អាត ត្រាំទឹកអោយរីក ចិញ្រ្ចាំអោយម៉ត់។កង្កែបធ្វើអោយស្អាត យកឆ្អឹងខ្នងចេញ កាត់ជាដុំធំៗ។សាច់ជ្រូកបីជាន់ហាន់ស្តើងៗ ធំល្មម។ដាំប្រេងឆាអោយក្តៅ ដាក់ខ្ទឹមចិញ្រ្ចាំបំពងអោយក្រហម រួចដាក់ម្ទេសគ្រៀមឆាអោយក្រហម រួចដាក់គ្រឿងបុកឆា អោយឈ្ងុយ សឹមដាក់សាច់ជ្រូកចូលឆាបួនប្រាំត្រឡប់ សឹមដាក់កង្កែបចូលឆាបួនប្រាំត្រឡប់។


– បន្ថែមរសជាតិដោយ ទឹកត្រី ស្ករ ប្រេងខ្យង ម្សៅស៊ុប និងអំបិលចូលឆាអោយស្ងួតទឹកដែលចេញពីសាច់។បើសាច់មិនទាន់ឆ្អឹន បន្តែមទឹកបន្តិច រួចរំងាស់រហូតដល់សាច់ឆ្អឹនល្អនឹងស្ងួតទឹក សឹមដាក់ស្លឹកម្រេះព្រៅចូលឆាមួយត្រឡប់ជាការស្រេច៕ប្រភព៖ មេផ្ទះ

Leave a Reply

Your email address will not be published. Required fields are marked *