មិនគួរឲ្យជឿ!! ស្លឹកល្ហុងអាចព្យាបាលជំងឺគ្រុនឈាម និងគ្រុនចាញ់បាន កំចាត់ជាតិខ្លាញ់យ៉ាងមានប្រសិទ្ធភាព

វិធីធ្វើ៖ យកស្លឹកល្ហុងខ្ចីល្មម ៥០ក្រាម លាងទឹកឲ្យស្អាតកិនច្របាច់យកទឹករបស់វាដោយមិនមានលាយទឹកបន្ថែមនោះទេសម្រាប់ផឹកក្នុងមួយថ្ងៃ ដែលវាជួយបង្កើនបរិមាណអង់ហ្ស៊ីម និងប្លាកែតក្នុងឈាមរបស់យើងឡើងវិញ ផឹកទឹកនេះក្នុងរយៈពេល៣ថ្ងៃនោះអ្នកជម្ងឺនឹងបានធូរស្រាល។

អ្នកដែលកើតជម្ងឺគ្រុនឈាមបណ្តាលឲ្យចុះខ្សោយបរិមាណប្លាកែតនៅក្នុងឈាមរបស់យើង ដែលធ្វើឲ្យប្រព័ន្ធការពារក្នុងកាយរបស់យើងថយចុះយ៉ាងរហ័ស។ ជំងឺគ្រុនឈាមជាជំងឺបង្កឡើងដោយវីរុសរបស់មូសខ្លា ដែលអ្នកមានជំងឺនេះអាចមានគ្រោះថ្នាក់ដល់ជីវិតនៅមានរោគសញ្ញាដងដូចជាគ្រុនក្តៅខ្ពស់ ឈឺក្បាលធ្ងន់ធ្ងរ ឈឺសាច់ដុំ ឈឺសន្លាក់ កន្ទួលក្រហម ឡើងក្រហមនៅលើរាងកាយ។

** ចំណាំ៖ ប្រសិនបើអ្នកសង្ស័យថាមានជម្ងឺគ្រុនឈាម នោះប្រញាប់បញ្ជូនអ្នកជម្ងឺទៅមន្ទីពេទ្យជាបន្ទាន់។ ត្រូវពិគ្រោះជាមួយវេជ្ជបណ្ឌិតជាមុនសិនមុននឹងអនុវត្តតាមវិធីខាងលើ។ វិធីនេះអាចអនុវត្តប្រសិនបើអ្នកមិនមានវិធីណាផ្សេងដែលអាចជួយសង្គ្រោះអ្នកជម្ងឺបាន។

» អត្ថប្រយោជន៍ផ្សេងៗទៀតរបស់ស្លឹកល្ហុង៖– ដោយប្រើវិធីខាងលើ ស្លឹកល្ហុងអាចជួយព្យាបាលជម្ងឺគ្រុនចាញ់បានផងដែរ។– មានលក្ខណៈសម្បត្តិប្រឆាំងនឹងជំងឺមហារីកខ្លាំងបំផុត ដូចជាជំងឺមហារីកបំពង់ក មហារីកដោះ មហារីកថ្លើម មហារីកសួត និងមហារីកលំពែង ដែលវាជួយបង្កើនប្រព័ន្ធភាពស៊ាំទៅនឹងជំងឺមហារីក។

– ស្លឹកល្ហុងគឺមានផ្ទុកទឹកផ្សំសកម្មជាង ៥០ប្រភេទ ក្នុងនោះរួមមានសមាសធាតុដែលរារាំងអតិសុខុមប្រាណដូចជាការដង្កូវប៉ារ៉ាស៊ីត ផ្សិតបាក់តេរី វាមានប្រសិទ្ធភាពក្នុងការទប់ស្កាត់ជំងឺគ្រុនពោះវៀនបានផងដែរ។– វាសមត្ថភាពក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគជំងឺគ្រុនផ្តាសាយ និងជួយបង្កើតកោសិកាឈាមស និងប្លាកែត។ ស្លឹកផ្លែល្ហុងមានផ្ទុកទៅដោយវីតាមីន A, C និង E ដែលបង្កើនប្រព័ន្ធភាពស៊ាំ។

– យកស្លឹកល្ហុងស្ងោរជាមួយទឹករយៈពេល១៥នាទី បន្ទាប់មកយកទឹករបស់វាលាយជាមួយក្រូចឆ្មាបន្តិច ពិសារវាអាចជួយដុតបំផ្លាញជាតិខ្លាញ់នៅក្នុងខ្លួនរបស់យើងបាន។– ទឹកស្លឹកល្ហុងគឺសម្បូរវីតាមីន A និង C ដែលជំនួយដល់ស្បែកឲ្យមានសុខភាពល្អ និងជួយទប់ស្កាត់ការឡើងមុនផងដែរ។– ទឹកស្លឹកល្ហុងអាចលាយជាមួយប្រេងដូង និងទឹកឃ្មុំអាចជួយឲ្យសក់របស់យើងមានសុខភាពល្អ និងដុះឡើងវិញច្រើន និងទន់រលោងផងដែរ។

ប្រភព៖eangsophalleth

Leave a Reply

Your email address will not be published. Required fields are marked *