សូមបងប្អូនប្រុងយ័ត្ន!! ក្តៅខ្លួនកំដៅ 37.5 ទៅ 38 ទៅពិនិត្យឈាមមើល ស្រាប់តែរកឃើញមេរោគជំងឺគ្រុនឈាម

អ្នកបានដឹងហើយថា ជំងឺគ្រុនឈាមជាជំងឺឆ្លងដែលបណ្ដាលមកពីវីរុសគ្រុនឈាមហើយចំលងមកមនុស្សតាមរយៈការខាំរបស់មូសខ្លា។ ជំងឺនេះអាចវិវត្តន៍ទៅជាធ្ងន់ធ្ងរ និងបង្ករអោយស្លាប់ក្នុងករណីមួយចំនួនដែលបង្កអោយមានរោគសញ្ញាខ្លាំង ហើយពុំមានការតាមដាន និងព្យាបាលរោគសញ្ញានោះបានត្រឹមត្រូវ។


ប្រភេទរបស់វីរុសគឺ Flavivivirus នៅក្នុងក្រុមរបស់ Flaviviridae ហើយវាមាន៤សេរូទីបគឺប្រភេទទី១,២,៣និងទី៤។ ការចំលងរបស់មេរោគវាត្រូវបានចំលងមកមនុស្សដោយសារការខាំរបស់មូសខ្លា (Aedes Aegyti) ដែលមានផ្ទុកនូវមេរោគ។ ជាទូទៅវាខាំបាននៅរៀងរាល់ពេលក្នុងមួយថ្ងៃតែជាធម្មតាច្រើននៅពេលព្រឹកព្រលឹមនិងពេលល្ងាច។

យ៉ាងណាមិញ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុក បងស្រីម្នាក់ដែលគាត់មានឈ្មោះ Sopheavy Dim បានបង្ហោះសារ ជូនជាដំណឹងដល់មហាជនអោយមានការប្រុងប្រយ័ត្នចំពោះកូនៗរបស់ខ្លួន ចំពោះជំងឺគ្រុនឈាម ដោយបងស្រីបានសរសេរប្រាប់ឱ្យដឹងថា៖”សូមមានការប្រុងប្រយ័ត្នទាំងកូនក្មង និង មនុស្សចាស់ កូនស្រីទី

2 របស់ខ្ញុំគាត់ក្តៅខ្លួនកំដៅ 37.5 ទៅ 38 មិនមានមូសខាំអីទេ គាត់ក្តៅតែរយះពេល 1ថ្ងៃ ស្អែកឡើងខ្ញុំយកទៅពិនិត្យឈាម ស្រាប់តែរកឃើញមេរោគគ្រុនឈាមបាត់ទៅហើយ សូមបងប្អូន និង មិត្តទាំងអស់កុំធ្វេសប្រហែសចំពោះកូនចៅ ឬសាច់ញាតិ ដែលមានអាការះក្តៅខ្លួនត្រូវប្រញាប់ទៅអោយពេទ្យពិនិត្យ ព្រោះរដូវនេះសម្បូរអ្នកជំងឺគ្រុនឈាមណាស់”។ប្រភព៖ vdoamazing

Leave a Reply

Your email address will not be published. Required fields are marked *