វិធីធ្វើឡាបសាច់ជ្រូកឆ្ងាញ់ៗ ពិសេស (ឆ្ងាញ់ណាស់)

ជាការពិតណាស់ ក្នុងប្រទេសកម្ពុជាយើងសព្វថ្ងៃនេះ មានមុខម្ហូបច្រើនណាស់។ តែថ្ងៃនេះយើងសូមបង្ហាញពីមុខម្ហូបដ៏ឆ្ងាញ់ពិសារមួយដល់អ្នកទាំងអស់គ្នា នេះជាវិធីងាយៗក្នុងកាធ្វើឡាបសាច់ជ្រូកឆ្ងាញ់ៗ ដែលធ្វើដូចខាងក្រោម
គ្រឿងផ្សំ៖


– សាច់ជ្រូក ៣ខាំ – ថ្លើមជ្រូក ២ខាំ – ពោះវៀនខ្ចី ២ខាំ – អង្ករលីងម៉ត់ កន្លះចានចង្កឹះ – ជីនាងវង ១ក្ដាប់ – ខ្ទឹមក្រហម ៧មើម ដើមខ្ទឹម វ៉ាន់ស៊ុយ – ទឹកត្រី ស្ករស ក្រូចឆ្មា ម្ទេសបុក ម្ទេសហុយ ចំណែកវិធីធ្វើវិញ


១- សាច់ជ្រូក និងគ្រឿងក្នុងលាងអោយស្អាត សាច់ជ្រូកចិញ្ច្រាំល្អិត ដាក់ទៅក្នុងឆ្នាំងដាំពុះឆ្អិន ហើយលើកចេញ។ថ្លើមជ្រូកហាន់ស្ដើងៗ ស្រុះទឹកក្ដៅល្មមតែឆ្អិន ។ ពោះវៀនខ្ចី ស្ងោរឆ្អិនហើយហាន់តូចៗ យកគ្រឿងទាំងអស់នេះដាក់ទៅក្នុងឆ្នាំងសាច់ជ្រូកចិញ្ច្រាំ។


២- យកសាច់ជ្រូក ថ្លើមជ្រូក ពោះជ្រូកឆ្អិនក្នុងចានធំជាមួយគ្នា ច្របាច់ក្រូចឆ្មា ដាក់ម្ទេសបុក ម្ទេសហុយ អង្ករលីងបុកម៉ដ្ឋ និងស្ករស ទឹកត្រី ។ ៣- បេះជីនាងវង ដាក់ចូល បកសំបកខ្ទឹមក្រហមហាន់ស្ដើងៗ ដើមខ្ទឹម វ៉ាន់ស៊ុយកាត់ខ្លី ដាក់ចូលទៅក្នុងចានសាច់ជ្រូក កូរអោយសព្វចូលគ្នា ភ្លក់មើលតាមចំណូលចិត្ដតាមរសជាតិត្រូវការ ។ ភ្លក់មើលឃើញថាបានហើយ ទទួលទានជាមួយបន្លែស្រស់ ជាការស្រេច។ប្រភព៖ មេផ្ទះ

Leave a Reply

Your email address will not be published. Required fields are marked *