គ្រាន់តែបានឃើញ លេបទឹកមាត់ហើយ!! ឆាឡុកឡាក់សាច់គោរបៀបនេះ ពិតជាឆ្ងាញ់ណាស់

តោះអ្នកទាំងអស់គ្នាដែលមិនទាន់ចេះពីរបៀបធ្វើឆាឡុកឡាក់សាច់គោ សូមមករៀនធ្វើពីរបៀបធ្វើនេះទាំងអស់គ្នា។គ្រឿងផ្សំ៖– សាច់គោ យកសាច់ផុយ ( ហាន់ជាដុំរឺបន្ទះស្ដើងៗ តាមការចំណូលចិត្ត )– ទឹកត្រី ស្ករស ម្សៅស៊ុប ទឹកប្រេងខ្ចង ម្រេច ក្រូចឆ្មា– ម្សៅឆា យកមកលាយជាមួយទឹកបន្តិច កូរអោយរលាយចូលគ្នាអស់– ខ្ទឹមស ចិញ្ច្រាំ– បន្លែ : ត្រសក់ ប៉េងបោះ ខ្ទឹមបារាំង ហាន់ស្ដើងៗ និង សាលាដ វិធីធ្វើ៖


– យកបន្លែមករៀបដាក់ចានអោយស្អាត រួចទុកមួយអន្លើរ– យកសាច់មកលាយជាមួយ ទឹកត្រី ស្ករស ម្សៅស៊ុប ទឹកប្រេងខ្ចង ច្របល់អោយសព្វចូលគ្នា– ដាក់ប្រេងឆាចូលក្នុងខ្ទះទុកអោយក្ដៅ រួចដាក់់ខ្ទឹមសចូលបំពងអោយឈ្ងុយ បន្ទាប់មកដាក់សាច់ដែលច្របល់ជាមួយគ្រឿងហើយចូល កូរអោយសព្វ (បន្ថែមទឹកបន្តិចបើស្ងួត ) ទុកអោយឆ្អិនបន្តិច រួចភ្លក់មើលអោយល្មមតាមការចូលចិត្ត បន្ទាប់មកដាក់ម្សៅឆាចូល កូរអោយសព្វ ឡើងខាប់


– បន្ទាប់មកដួសដាក់ពីលើចានបន្លែដែលយើងបានត្រៀមទុកនោះរួចលាបម្រេច ស្ករស អំបិល ក្រូចឆ្មា ហើយ រួចភ្លក់មើលអោយល្មមតាមការចូលចិត្ត ញាុំស្ទាប់គ្នាបន្លែ ជ្រលក់ទឹកម្រេច ជាការស្រេច ។អ្នកអាចធ្វើវាញាំសម្រាប់បងៗស្រ្តីមេផ្ទះដែលធ្វើវាញាំសម្រាប់កូនៗក៏ដូចជាគ្រួរសារបស់បងៗផងដែរ ។ ដូចពាក្យគេនិយាយថា សម្លរឆ្ងាញ់ដោយសារគ្រឿង គ្រួសារុងរឿងដោយសាប្រពន្ធ។

Leave a Reply

Your email address will not be published. Required fields are marked *