បើកបង្ហាញមុខមាត់ពិត តារាស្រីសម្ដែងជាតួភ្លោះជាមួយ Yaya ក្នុងរឿង «ក្លិនផ្កាកាសាឡង»
ប្រិយមិត្តប្រាកដជាបានជ្រាបមកហើយ ថាពេលនេះភាពយន្តភាគថៃរឿង «ក្លិនផ្កាកាសៈឡង» បាននិងកំពុងតែមានសន្ទុះគាំទ្រខ្លាំងពីអ្នកទស្សនា តាមរយៈការបញ្ចាំងលើទូរទស្សន៍លេខ៣ថៃ ដោយមានតារាស្រីល្បីឈ្មោះ Yaya និង James Ma ជាតួឯកប្រុសស្រី។
ភាពយន្តនេះបានតម្រូវឲ្យ Yaya សម្ដែងជាតួអង្គកូនភ្លោះ ជាមួយតារាស្រី Fai Supunnika ជា Miss Grand Roi Et ក្នុងនោះមានឈុតឆាកខ្លះត្រូវឲ្យពួកគេសម្ដែងជា៤តួអង្គក្នុងពេលតែមួយផងដែរ។Fai Supunnika ត្រូវបានអ្នកដឹកនាំជ្រើសរើសនាងឲ្យដើរជាតួកូនភ្លោះជាមួយ Yaya ព្រោះតែកម្ពស់ រូបរាង ពណ៌សម្បុរ មុខមាត់របស់នាងមើលទៅពិតជាស្រស់ស្អាត និងស្រដៀង Yaya ខ្លាំងណាស់។