លោកសាស្ត្រាចារ្យ មហាបរិញ្ញាច្បាប់ ភឹង តុន ជានាយកសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ ដំបូងគេបង្អស់ ដែលត្រូវបានគេសម្លាប់…

និស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ RUPP មួយចំនួនប្រហែលជាមិនដែលបានស្គាល់ និង បានដឹងថា សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញមុនដំបូងគេ ជានណា ឬ មានឈ្មោះអ្វីនោះទេ ?។ តាមពិតទៅសាកលវិទ្យាធិការនៃសាកលវិទ្យាល័យនេះមុនដំបូងគេគឺលោកសាស្ត្រាចារ្យមហាបរិញ្ញា ភឹង តុន លោកត្រូវបានគេចាត់ទុកថា ជាអ្នកមានចំណេះវិជ្ជាជ្រៅជ្រះ នាសម័យនោះ ។

សាស្ត្រាចារ្យ មហាបរិញ្ញាច្បាប់ ភឹង តុន កើតថ្ងៃទី១ ខែមករា ឆ្នាំ១៩២៦ នៅទីក្រុងភ្នំពេញ  លោកត្រូវបានរបបប៉ុលពតចាប់យកទៅសម្លាប់នៅក្នុងមន្ទីរឃុំឃាំង ស២១ ទួលស្លែង នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ១៩៧៧។

ហើយឥឡូវនេះ សាកលវិទ្យាល័យភូមិន្ទភ្នំពេញកំពុងរៀបចំកសាងរូបចម្លាក់សាកលវិទ្យាធិការចំនួន ៣រូប គឺ សាស្ត្រាចារ្យ មហាបរិញ្ញាច្បាប់ ភឹង តុន ,លោកសាស្ត្រាចារ្យ ង៉ោហ៊ូ ប៊ុណ្ណាវឌ្ឍ និង សាស្ត្រាចារ្យ វ៉ាស៊ីម សំរិទ្ធ ដើម្បីជាការដឹងគុណ និង ឱ្យនិស្សិតជំនាន់ក្រោយៗបានស្គាល់នូវសាកលវិទ្យាធិការទាំងបីរូបនេះ ។

នៅពេលឃើញ រូបចម្លាក់ស្វាមី ភរិយារបស់សាស្ត្រាចារ្យ មហាបរិញ្ញាច្បាប់ ភឹង តុន បានស្ទាបអង្អែល ហើយបង្ហាញនូវអារម្មណ៍ក្តុកក្តួល ព្រោះនឹកឃើញរឿងរ៉ាវកាលពីអតីតកាល ​កាលពីស្វាមីនៅរស់ ។ នៅលើគណនីហ្វេសប៊ុកឈ្មោះ Chet Chealy បានបង្ហោះរូបភាព ជាមួយការសរសេរសាថា គាត់បានឃើញរូបស្វាមីរបស់គាត់ឡើងវិញ  អារម្មណ៍គាត់ក្តុកក្តួល នៅពេលបានឃើញផ្នែកនៃរូបចម្លាក់ ដែលដូចរូបស្វាមីរបស់គាត់បំផុតនោះ។ ប្រភព៖ cambodiawikinews

Leave a Reply

Your email address will not be published. Required fields are marked *