សុំស៊ែរម្នាក់មួយៗបានទេ បងប្អូន!!គ្មានពីណា ជួយស៊ែរជួយផ្សព្វផ្សាយ ល្ខោនបាសាក់ខ្មែរ ក្រៅតែពីកូនខ្មែរយើងទេ…(មានវីដេអូ)

​វង់​ល្ខោនបាសាក់​ ​ស្ទើរតែ​ឈាន​ដល់​ដង្ហើម​ចង្រឹ​តទៅ​ហើយ​ ​ដោយសារតែ​ខ្វះ​ការ​គាំទ្រ​ ​និង​ខ្វះ​ការជួយ​ជ្រោមជ្រែង​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅក្នុង​កម្មវិធី​ទូរទស្សន៍​ និងបណ្តាញចែកចាយសង្គម។​ ​តែយ៉ាងណាមិញ​ ​គេ​នៅតែ​ឃើញ​មេក្រុម​វង់​ល្ខោន​មួយចំនួន​ ​បន្ត​ការ​តស៊ូ​ក្នុង​ការ​អភិរក្ស​ទម្រង់​សិល្បៈ​នេះ​ ​បើ​ទោះជា​ទីផ្សារ​ល្ខោនបាសាក់​កាន់តែ​ចុះ​ខ្សោយ​ខ្លាំងយ៉ាងណាក៏ដោយ​។

ក្រឡែកមកមើលលោកគ្រូ​ ​អុល​ ​សំអាង​ ​មេក្រុម​ល្ខោនបាសាក់​វង់​ អុល​សំអាង​ ​រាជធានី​ភ្នំពេញ​ ​បាន​រៀបរាប់​ទាំង​អារម្មណ៍​ក្ដុកក្ដួល​ថា​ ​ទីផ្សារ​ល្ខោនបាសាក់​នា​ពេល​បច្ចុប្បន្ន​ស្ទើរតែ​ត្រូវ​មហាជន​បំភ្លេច​ជា​បណ្ដើរ​ទៅ​ហើយ​ ​ខណៈ​ដែល​វង់​ល្ខោនបាសាក់​ដែល​ធ្លាប់តែ​រក​កម្លាំង​ចេញ​សម្ដែង​មិនបាន​ ​បែរជា​រក​ទីផ្សារ​ដើម្បី​ចេញ​សម្ដែង​លែង​ចង់​ឃើញ ពិបាកចិត្តណាស់​។

​ ហេតុតែបែប​នោះ​គឺ​ដោយសារតែ​សិល្បៈ​បុរាណ​មួយ​នេះ​ ​កាន់តែ​ត្រូវ​បាន​មហាជន​មើល​រំលង​ ​ស្របគ្នា​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ក៏​គ្មាន​ម៉ោង​សម្រាប់​ចាក់​ផ្សាយ​ល្ខោនបាសាក់​ ​ដើម្បី​ផ្សព្វផ្សាយ​ឱ្យ​ក្មេង​ៗ​ ​និង​យុវជន​គាំទ្រទាល់តែសោះ​។​ បើ​ធៀប​នឹង​អំឡុង​ទស្សន៍​វត្សរ៍​ឆ្នាំ៨០ ​លោក​ថា​ធ្លាក់ចុះ​ស្ទើរតែ​ដល់១០០​ ​ដឺក្រេ​ ​តែ​លោក​មិន​បាក់ទឹកចិត្ត​ហើយ​បោះបង់​វង់​ល្ខោន​ដែល​ខំ​បង្កើត​ឡើង​នោះ​ទេ​ ​គឺ​នៅតែ​បន្ត​តស៊ូ​ ​បើ​ទោះជា​អាជីព​វង់​ល្ខោន​នៅក្នុង​ពេលនេះ​ ​កាន់តែ​ពិបាក​ប្រកួតប្រជែង​នឹង​សិល្បៈ​សម័យ​។​

​លោកគ្រូ​ ​អុល​ ​សំអាង​ ​ក៏​បានបន្ត​ថែមទៀតថា​ ​កាលពីក្មេងៗៗ ​ឱ្យ​តែ​មានបុណ្យ​ទាន​ក្នុង​វត្ត​ ​គេ​និយម​ឱ្យ​តម្លៃ​លើ​ល្ខោនបាសាក់​ ​ប៉ុន្តែ​ក្នុង​មួយ​រយៈ​ចុងក្រោយ​ ​គេ​ងាក​ទៅ​ដាក់​ធុង​បាស់​ ​ឬ​ ​តន្ត្រីសម័យ​វិញ​ ​ដោយសារតែ​ហេតុផល​យុវវ័យ​ដែល​ទៅលេង​បុណ្យ​វត្ត​គាំទ្រ​តន្ត្រីសម័យ​ខ្លាំង​ជាង​ ​ទើប​ទីផ្សារ​ល្ខោនបាសាក់​ចុះ​ខ្សោយ​។ សូមជួយលើកស្ទួយផងចុះ កុំទាន់គេយកទៅបាត់ទៀត ទើបស្តាយក្រោយទៅវិញ។

​ ​លោក​ទទូច​ឱ្យ​តាម​កញ្ចក់​ទូរទស្សន៍​ ​មានកម្ម​វិធី​ចាក់​ផ្សាយ​ពី​ល្ខោនបាសាក់​ ​ដើម្បី​បំផុស​ឱ្យ​ក្រុម​យុវវ័យ​ងាក​មក​ស្រលាញ់​ ​និង​គាំទ្រ​សិល្បៈ​បុរាណ​នេះ​ ​ទើប​ជំរុញ​ឱ្យ​អ្នក​រៀបចំ​កម្មវិធី​ហ៊ាន​ចំណាយ​ជួល​ល្ខោនបាសាក់​ច្រើនឡើង​វិញ​ ​ដែល​អាច​ឱ្យ​ល្ខោនបាសាក់​រស់​ឡើងវិញ​។​ ​លោក​ថា​ល្ខោនបាសាក់​មិន​ត្រឹមតែ​ខ្សត់​ទីផ្សារ​នោះ​ទេ​ ​សូម្បីតែ​យុវជន​ដែល​ចាប់អារម្មណ៍​មក​ស្នង​សិល្បៈ​បុរាណ​នេះ​ ​ក៏​ខ្សត់​ណាស់​ដែរ​៕​ប្រភព៖lareine

Leave a Reply

Your email address will not be published. Required fields are marked *