ប្រុងប្រយ័ត្នមែនទែន ពេលជិះមូ៉តូម្នាក់ឯងពេលយប់ សូមប្រយ័ត្ន!! ល្បិចថ្មីរបស់ចោរ ដោយដាក់ខ្សែលួសទាក់ ក ប្លន់ នៅខាងកើតស្តុបផ្សារដេប៉ូ (ស៊ែរបន្តផង)

គ្រោះថ្នាក់មែន យប់មិញម៉ោង៣ទាបភ្លឺពេលដែលជិះម៉ូតូធ្វើការ មិនដឹងអានរកណាវាចងខ្សែរកាត់ទទឺងផ្លូវសង្ស័យជាករណីទាក់ ក អោយដួលហើយប្លន់យកទ្រព្យសម្បត្តិ តែសំណាងដែលខ្ញុំជិះម៉ូតូយឺតៗធ្វើអោយរបួសបុណ្ណឹង តែបើជិះលឿនវិញមិនដឹងថាក្បាលនៅទីណា ខ្លួននៅទីណានោះទេ ដែលទីតាំងនៅខាងកើតស្តុបផ្សាដេប៉ូ ផ្លូវលេខ១៨២ សង្កាត់វាលវង់ ខណ្ឌ៧មករា។

សូមបងប្អូនមេត្តាប្រុងប្រយ័ត្នទាំងអស់គ្នា ជួយស៊ែរបន្តផងចុះដើម្បីឲ្យបានដឹងគ្រប់ៗគ្នា។គូសបញ្ជាក់ផងដែរថា ករណីនេះបានកើតឡើងតាំងតែពីឆ្នាំ ២០១៦ មកម្ល៉េះ តែយើងធ្វើការស៊ែរឡើងវិញម្តងទៀត គឺដើម្បីដាស់តឿនដល់បងប្អូនមេត្តាប្រុងប្រយ័ត្ន កុំឲ្យកើតមានករណីទាំងអស់នេះម្តងទៀត តែប៉ុណ្ណោះ សូមអរគុណ។

 

Leave a Reply

Your email address will not be published. Required fields are marked *