អាណិតណាស់ព្រះអើយ​!!! ពេល​វះកាត់​រក​មូលហេតុនៃការងាប់ប្រើសនោះ ទើប​ដឹងថា​ព្រោះតែ​…

រកឃើញ ប្រើស​មួយក្បាល​នៅក្នុង​ឧទ្យាន​នៅ តូដៃជី ប្រទេស​ជប៉ុន ។ តាម​របាយការណ៍​រប​ស់​សមាគម​សុខមាលភាព​ប្រើស ណារ៉ាបានឲ្យ​ដឹងថា ប្រើស​នេះ​នឹង​សត្វព្រៃ​ដទៃទៀត បាន​រង​ទទួល​នូវ​ផលវិបាក​ពី​ការ​ស៊ី​ប៉ះ​សំរាម​ផ្លា​ស្ទីក ។​​ចំពោះ​ប្រើស​១​ក្បាល​ដែល​ងាប់​នេះ វា​មាន​អាយុ ១៧ ឆ្នាំ ហើយៗ ត្រូវបាន​គេ​ប្រទះឃើញ​។ ពេលនោះ វា​មាន​សភាព​ស្គមស្គាំង​ទម្ងន់​នៅ​ប្រមាណ ៣០ គីឡូក្រាម ​តិចជាង​ទម្ងន់​ធម្មតា​របស់​ប្រើស​ដែលមាន​អាយុ​ស្របាល​គ្នា ។

​បានតែ​១​ថ្ងៃ​ប៉ុណ្ណោះ ក្រោយពេល​ប្រទះឃើញ វា​ក៏​ងាប់ ។ គ្រូពេទ្យ​បាន​វះកាត់​ធ្វើ​កោសល្យ​វិ​ច្ច័​យ ក៏​ប្រទះឃើញ​រមូរ​ផ្លា​ស្ទីក​មាន​ទម្ងន់​ដល់​ទៅ ៣.២ គីឡូក្រាម ក្នុង​ក្រពះ​វា ។​​គេ​កំពុង​ស្វែងរក​មូលហេតុ​នៃ​ការនាំ​ចូល​ថង់​ផ្លា​ស្ទីក ចូលក្នុង​ឧទ្យាន​នេះ ព្រោះ​អ្នកគ្រប់គ្រង​ឧទ្យាន​គេ​បាន​ចាត់វិធានការ​បំរាម​យ៉ាង​តឹងរ៉ឹង​បំផុត ។​

Leave a Reply

Your email address will not be published. Required fields are marked *