អបអរសាទរខ្មែរយើង!កូនខ្មែរមួយរូបទៀតហើយ ជាប់អាហារូបករណ៍រៀននៅបណ្ឌិតសភាកងទ័ពអាកាសសហរដ្ឋអាមេរិក

នេះបើយោងតាមហ្វេសប៊ុកផ្លូវការរបស់ U.S. Embassy Phnom Penh, Cambodiaបានសរសេរសារបង្ហោះថា៖ម្សិលម៉ិញ មានពិធីជូនដំណើរសិស្សសាលាបណ្ឌិតសភាយោធា ឈ្មោះ នូ ច័ន្ទយុទ្ធា ដែលត្រូវធ្វើដំណើរទៅចូលរៀននៅបណ្ឌិតសភាកងទ័ពអាកាសសហរដ្ឋអាមេរិក នៅខែក្រោយ។

ការិយាល័យសហប្រតិបត្តិការយោធា ក្នុងស្ថានទូតអាមេរិកនៅកម្ពុជា មានសេចក្តីរីករាយសូមអញ្ជើញយុវជនកម្ពុជាចូលរួមប្រលងដើម្បីចូលរៀននៅសាលាបណ្ឌិតសភាយោធាសហរដ្ឋអាមេរិក (បណ្ឌិតសភាយោធានៅ West Point បណ្ឌិតសភាកងទ័ពជើងទឹកនៅ Annapolis

បណ្ឌិតសភាយោធាកងទ័ពអាកាសនៅ Colorado Springs និងបណ្ឌិតសភាឆ្មាំការពារឆ្នេរសមុទ្រ នៅ New London) សំរាប់ថ្នាក់ជំនាន់ឆ្នាំ ២០២៤ ចំពោះសិស្សដែលចូលបណ្ឌិតសភា នៅខែកក្កដា ឆ្នាំ ២០២០។ សារនេះជួយប្រាប់អោយបេក្ខជនដែលមានការចាប់អារម្មណ៍ត្រៀមខ្លួន។អានបន្ថែម​ និងដាក់ពាក្យតាមរយៈតំណរភ្ជាប់ kh.usembassy.gov៕

Leave a Reply

Your email address will not be published. Required fields are marked *