បានដឹងនៅ? មនុស្សច្រើនណាស់មិនបានដឹងពីវិធីការពារសត្វក្អែបនេះទេ!!!

១.ទឹកខ្មេះ:ស្រួលរកទិញទេ ទិញទឹកខ្មេះយកមកលាយជាមួយទឹក រួចបាញ់វាតាមរបង ឬគែមផ្ទះ ។២.ចិញ្ចឹមមាន់: ការចិញ្ចឹមមាន់ នៅក្នុងបរិវេណផ្ទះ ក៏ជួយបំបាត់សត្វក្អែបបានដែរ ព្រោះវាជាចំណីដ៏ឆ្ងាញ់របស់សត្វមាន់។៣.យកកំបោរទៅរោយនៅបរិវេណមានសំណើម ព្រោះសត្វក្អែបចូលចិត្តនៅកន្លែងនោះ បើសិនយើងរោយកំបោរ សត្វក្អែបមិនហ៊ានចូលមកនៅទេ តែបើវានៅស្រាប់ ក៏ត្រូវតែវារចេញពីកន្លែងនោះដែរ។


៤.យកសាប៊ូដុំតូចៗ ទៅដាក់នៅមាត់លូ ឬគែមបំពង់ទឹក ឬមាត់ទ្វារបន្ទប់ទឹក នៅពេលសត្វក្អែបវារឡើងមកតាមបំពង់ នឹងបានជួបមហិទ្ធិប្ញទ្ធិរបស់សាប៊ូ វានឹងមិនហ៊ានវារមកឡើយ។5. សម្អាតផ្ទះឱ្យបានញឹកញាប់។វិធីការពារក្អែបចូលផ្ទះ ដោយវិធីប្រើសារធាតុគីមី៖

1.ថ្នាំសំលាប់សត្វល្អិត Stargle G:ប្រភេទថ្នាំសំលាប់សត្វល្អិត កសិករតែងតែយកទៅប្រើការពារដើមឈើហូបផ្លែ។យើងយកវាទៅរោយនៅជុំវិញផ្ទះ នោះសត្វក្អែប និង សត្វល្អិតផ្សេងៗ មិនហ៊ានចូលផ្ទះ។

2.ប្រើថ្នាំកម្ចាត់សត្វក្អែបDAISO: ថ្នាំនេះមានឈ្មោះDAISOជាថ្នាំដុំៗសម្រាប់កម្ចាត់សត្វក្អែប ដោយប្រអប់មានដាក់រូបក្អែប។យើងយកវាទៅដាក់នៅកន្លែង ដែលសត្វក្អែបនៅ ដូចជារន្ធឥដ្ឋការ៉ូដែលក្បៀសស៊ីម៉ង់ត៍មិនជិត កន្លែងរ៉ូប៊ីណូទឹក។ល។ប្រភព៖ eangsophalleth

Leave a Reply

Your email address will not be published. Required fields are marked *