ទោះបីបងគ្មានឡាន មានតែម៉ូតូ តែបងក៏អាចជូនអូន ដើរលេងគ្រប់ទីកន្លែងបានដែរ

គេប្រទះឃើញម្ចាស់ហ្វេសប៊ុកម្នាក់ឈ្មោះ “Pii Oun” បានបង្ហោះរូបភាពស្អាតៗមួយចំនួន មើលទៅក៏មានអារម្មណ៍រំភើប និងមានក្តីសុខជំនួសផងដែរ ដោយពួកគេទាំង២នាក់មានដំណើរកម្សាន្តដ៏សប្បាយរីករាយមួយតាមរយៈម៉ូតូ ទៅកាន់ខេត្តកំពត។

ម្ចាស់ហ្វេសប៊ុករូបនេះក៏បានភ្ជាប់សារដ៏គួរឲ្យចាប់អារម្មណ៍ដល់មហាជនជាច្រើន ដោយបញ្ជាក់យ៉ាងមានន័យថា “ទោះបីបងគ្មានឡាន មានតែម៉ូតូតែបងក៏អាចជូនអូនដើរលេងគ្រប់ទីកន្លែងបានដែរ #Trip_កំពត”។ ក្រោយពីឃើញបែបនេះហើយ ធ្វើឲ្យអ្នកប្រើប្រាស់ក្នុងបណ្តាញសង្គមហ្វេសប៊ុកធ្វើការចែករំលែកតគ្នាជិត៥ពាន់ដងទៅហើយ។

ក្នុងនោះក៏មានអ្នកចូលទៅ comment ដោយបង្ហាញអារម្មណ៍ពិតចេញមកថា “ចង់ដេីរលេងបែបនេះ” រីឯអ្នកខ្លះទៀត បាន Tag ឈ្មោះឲ្យគ្នា ព្រមទាំងភ្ជាប់សារដ៏មានន័យថា “អូនផ្តល់ឱកាសបែបនេះអោយបងបានទេ?” ហើយក៏មានអ្នកប្រើប្រាស់ក្នុងហ្វេសប៊ុកជាច្រើនទៀត បាន Mention ឈ្មោះមនុស្សដែលខ្លួនស្រឡាញ់យ៉ាងច្រើនទៀត សឹងតែមិនគួរឲ្យជឿ។ ដើម្បីជ្រាប កាន់តែច្បាស់សូមទស្សនារូបភាព និងវីដេអូ ខាងក្រោមនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *