ទឹកជ្រោះដែលទើបរកឃើញថ្មី ៗ លើទឹកដីភូមិអណ្ដូងក្រឡឹង ស្រុកអូររាំង ខេត្តមណ្ឌលគិរី សូមចូលរួមចែករំលែកបន្តអោយបានដឹងទាំងអស់គ្នា

សូមស្វាគមន៏ភ្ញៀវទេសចរណ៏ក្នុងដំណើរកំសាន្តមកកាន់ខេត្តមណ្ឌលគិរី កុំភ្លេចទឹកជ្រោះឡេង កៅ ស្ថិតនៅភូមិអណ្តូងក្រឡឹង ស្រុកអូរាំង ខេត្តមណ្ឌលគិរី ។

ប្រទេសកម្ពុជាប្រៀបដូចឋានសួគ៌ដែលទេវតាប្រទានមកយ៉ាងដូចនោះដែរ ប្រទេសយើងសំបូរដំបន់ទេសចរស្អាតៗ មិនថាតំបន់ភ្នំ មាត់សមុទ្រនោះទេ ជាមួយនឹងអាកាសធាតុក្ដៅហើយសើម សាកសមសម្រាប់ទេសចរមកពីគ្រប់ទីកន្លែងក្នុងពិភពលោក។

ទឹកជ្រោះឡេងកៅ ហាក់នៅឆ្ងាយពីក្រសែភ្នែកអ្នកទេសចរបន្តិច តែកន្លែងនោះបានផ្ដល់នូវភាពមនោរម្យយ៉ាងខ្លាំ ពិសេសទឹកត្រជាក់ដែលហូរលើផ្ទាំងថ្ម រំលេចចេញជាទស្សនីភាពស្រស់ប្លែកមួយបែបគួរជាទីមោទនៈ។

នៅទឹកជ្រោះឡេងកៅ បានផ្លាស់ប្តូរសាភណ្ឌ័ភាពពីរផ្សេងគ្នា គឺនៅរដូវប្រាំង ទេសភាពផ្ទាំងថ្មបានបង្អួតភ្នែកទេសចរយ៉ាងឆើតឆាយ ប្រៀបដូចថ្មប្រាសាទបុរាណដែលបានសាងទុកនៅទីនោះ ចំពោះនៅរដូវវស្សាវិញ មានទឹកច្រើន ដែលបណ្តាលឱ្យទឹកជ្រោះពេញប្រៀបមិនចាញ់ទឹកជ្រោះប៊ូស្រាប៉ុន្មានឡើយ ។

Leave a Reply

Your email address will not be published. Required fields are marked *