ម្តាយក្រ តែទឹកចិត្តស្រឡាញ់របស់ម្តាយមិនក្រទេ ចំពោះកូន សូម ស៊ែរ ដើម្បីអោយបានដល់ និង ដាស់តឿនយុវជនយើងផង

នៅលើលោកយើងនេះ គ្មានអ្នកម្តាយរូបណាដែលថាមិនស្រលាញ់កូនរបស់ខ្លួនឡើយ។ ចាប់តាំងពីកូនមកចាប់កំណើតក្នុងផ្ទៃរហូតដល់ពេលសំរាល ចាប់តាំងពីកូននៅតូចបាតជើងក្រហមរងាលរហូតដល់ធំមានគូរស្រករទៅទៀត អ្នកម្តាយមិន

ដែលមានវិនាទីណាលោកភ្លេចកូនរបស់ខ្លួនឡើយ គឺតែងតែនៅតាមបីបាច់ថែរក្សា ការពារ ទំនុកបំរុង បារម្ភឮរំលែកទុក្ខ និងលើកទឹកចិត្តកូនជានិច្ច បើទោះជាត្រូវប្រឈមមុខនឹងការលំបាក ឧបសគ្គគ្រោះថ្នាក់រហូតដល់យកជីវិតទៅប្តូរ ក៏អ្នកម្តាយមិនដែលរេរា ត្អូញត្អែរឡើយ។

ដូច្នេះសូមកូនប្រុសកូនស្រីមេត្តាគិតពិចារណាឡើងវិញ បើកំពុងដើរលើផ្លូវខុសសូមភ្ញាក់ខ្លួនអោយទាន់ពេលវេលា។ធ្វើបុណ្យទាន់ខែភ្លឺ បើខែងងឹតហើយនោះ ទោះជាអ្នកយកប្រាក់រាប់សិបលានដុល្លារជូនគាត់ ជូនអាហារឆ្ងាញ់ៗគាត់ពិសារ ក៏គាត់ទទួលលែងបានហើយ ហើយអ្នកក៏លែងបានឃើញស្នាមញញឹមរបស់គាត់អស់មួយជីវិតដែរ។

គ្មានគុណូបក្ការ:ណាធំជាងគុណរបស់អ្នកម្តាយ ហើយក៏គ្មានមហាសមុទ្រណាធំជាងសមុទ្រទឹកភ្នែករបស់អ្នកម្តាយឡើយ។ នេះគ្រាន់តែជាអត្ថបទអប់រំ តែប៉ុណ្ណោះ សូមអធ្យាស្រ័យចំពោះកំហុសឆ្គងដោយអចេតនាផង សូមអរគុណ៕

Leave a Reply

Your email address will not be published. Required fields are marked *