ពិតជាស្រស់ស្អាតខ្លាំងណាស់! សម្រស់ប្អូនស្រីពៅដ៏ស្រស់ស្អាតរបស់អ្នកនាងខាត់ សុឃីម ពិតជាស្អាតខ្លាំង តួកុនសុំខ្មាស់ (មានរូបច្រើនទៀត)

ភ្នំពេញ៖ អ្នកគាំទ្រភាគច្រើនប្រាកដជាបានដឹងហើយថា តារាពហុជំនាញអ្នកនាងខាត់ សុឃីម មានបងប្អូនប្រុសស្រីជាច្រើននាក់ ដែលម្នាក់ៗសុទ្ធសឹងតែមានដុងនៅផ្នែកសិល្បៈ រីឯអ្នកខ្លះសុទ្ធតែមានជំនាញផ្សេងៗពីគ្នាគួរឲ្យចាប់អារម្មណ៍ និងសរសើរតែម្តង។


តែអ្វីដែលញគួរឲ្យចាប់អារម្មណ៍ជាងនេះនោះគឺ កាលពីពេលថ្មីៗនេះដែរ តារារូបនេះ បានបង្ហាញមុខមាត់ប្អូនស្រីពៅរបស់ខ្លួន ឈ្មោះ ខាត់ ណាចា ដែលធ្វើឲ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះថាមុខមាត់ប្អូនស្រីពៅរបស់នាង ពិតជាស្រស់ស្អាតខ្លាំង មិនចាញ់តារាល្បីៗប៉ុន្មាននោះទេ។

មិនត្រឹមតែប៉ុណ្ណោះប្អូនស្រីរបស់នាង ក៏មានសមត្ថភាពល្អ នៅក្នុងការលេងភ្លេងបុរាណ ច្រៀងចម្រៀង និងជាអ្នកផាត់មុខធ្វើសក់ឲ្យកូនក្រមុំ ថែមទាំងចេញសម្តែងបានយ៉ាងល្អទៀតផង ទាំងនេះ បើយោងតាមការរៀបរាប់ របស់តារាពហុជំនាញរូបនេះ។


តាមរយៈរូបសម្រស់របស់ ប្អូនស្រីពៅរបស់តារារូបនេះ ដែលនាងបានបង្ហាញ បានធ្វើឲ្យបណ្តាអ្នកលេងហ្វេសប៊ុកជាច្រើន មិនអាចនឹងសរសើរមិនបាន ព្រោះថានាងមិនត្រឹមតែស្អាត ថែមទាំងមានជំនាញយ៉ាងច្រើនបែបនេះ៕សូមទស្សនារូបភាពខាងក្រោមនេះ៖ប្រភព៖ thepost

Leave a Reply

Your email address will not be published. Required fields are marked *