គំាទ្រអត់ បងប្អូន!!! បើយកស្លឹកចេក មកជំនួសថង់ប្លាស្ទិក ពីព្រោះមានផលប្រយោជន៏ច្រើនណាស់

មានការចែករំលែករូបភាពពីរបីសន្លឹកដែលបានបង្ហាញពីគំនិតច្នៃប្រឌិតមួយដែលអ្នកលក់ បានយកស្លឹកចេកមកច្នៃដាក់បន្លែ ផ្លែឈើជំនួលថងវីញ។តាមប្រភពពត៏មានបានដឹងថាការធ្វើបែបនេះឋិតនៅផ្សារទំនើបមួយនៅក្នុងប្រទេសថៃ កំពុងតែទទួលបានការគាំទ្រ និងចាប់អារម្មណ៏ជាខ្លាំង ដោយសារតែផ្សារទំនើបមួយនោះ បានយកស្លឹកចេក មកខ្ចប់បន្លែដែលបានដាក់លក់ ជំនួសអោយការប្រើប្រាស់ប្លាស្ទិក។

ក្នុងនោះដែរ ប្រជាជនខ្មែរក៏ពេញនឹងការធ្វើបែបនេះ នឹងចង់អោយផ្សារនានា នៅក្នុងប្រទេសកម្ពុជាធ្វើដូចនេះ​ផងដែរ ដែលវាជួយកាត់បន្ថយការប្រើប្រាស់ ថង់ប្លាស្ទិកក្នុងប្រទេសកម្ពុជា ណាមួយប្រជាកសិករអាច រកចំណូលបន្ថែមបានពីការលក់ផ្លែចេក ដោយអាចលក់ស្លឹកចេក បានផងដែរ។

តើអ្នកទាំងអសើគ្នាយល់យ៉ាងណា?

Leave a Reply

Your email address will not be published. Required fields are marked *