នេះបានខ្លាំង!!! រុស្ស៊ី អ៊ីរ៉ង់ និង​​តួកគី ប្រកាសលែងប្រើប្រាក់ដុល្លារអាមេរិកហើយ

បរទេស៖ បើយោងតាម ​ការ​លើក​ឡើង​របស់​​លោក Abdolnaser Hemmati ទេសាភិបាល​ធនាគារ​កណ្ដាល​អ៊ីរ៉ង់ បានឲ្យដឹងថា ដោយសារតែប្រទេសមួយចំនួនដូចជា រុស្ស៊ី អ៊ីរ៉ង់ និង​​តួកគី សុទ្ធ​តែ​ជា​ប្រទេស​ដែល​រង​ទណ្ឌកម្ម​ផ្នែក​សេដ្ឋកិច្ច​របស់​សហរដ្ឋ​អាមេរិក ដូនចនេះហើយ ពួកប្រទេសទាំងនេះបានត្រៀមធ្វើរឿងមួយតប់វិញ គឺដោយផ្អែក​លើ​ហេតុផល​នេះ

ប្រទេស​ទាំង​៣ បាន​បង្ហាញ​ពី​គម្រោង​ឈប់​ប្រើប្រាស់​​ប្រាក់​ដុល្លារ​នៅ​ក្នុង​ការ​ជួញ​ដូរ​ពាណិជ្ជកម្ម​ជា​ត្រី​ភាគី ដោយ​ជំនួស​មក​វិញ​នូវ​ការ​ចាយវាយ​ជា​រូបិយប័ណ្ណ​ជាតិ​វិញ​ម្ដង។លោក Hemmati បានបន្ថែមទៀតថា ការ​ធ្វើ​ពាណិជ្ជកម្ម​ត្រី​ភាគី នឹង​រើស​យក​រូបិយប័ណ្ណ​ច្បាស់លាស់​មួយ មិន​មែន​ជា​ដុល្លារ នៅ​ក្នុង​អត្រា​ជួញ​ដូរ​ដែល​ជាក់លាក់ នេះប្រហែលជាជ្រើសរើសរូបបិយវត្ថុរបស់ប្រទេស ណាមួយ ដែលនៅក្នុងចំនោមប្រទេស ដៃគូរ ឬប្រទេសមួយផ្សេងទៀត។

បន្ថែម​ពី​នេះ លោក​ទេសាភិបាល បាន​បន្ត​ថា លោក​គ្រោង​នឹង​ទៅ​ជួប​ជាមួយ​ទេសាភិបាល​ធនាគារ​ជាតិ​ប្រទេស​រុស្ស៊ី និង​ប្រទេស​តួកគី ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​កិច្ច​ព្រមព្រៀង ក៏​ដូចជា​ការ​អនុវត្ត​គម្រោង​ឈប់​ប្រើប្រាស់​លុយ​ដុល្លារ។ តែគេមិនទាន់ដឹងច្បាស់ថា ការអនុវត្តន៌នោះនឹងចាប់ផ្តើមនៅពេលណានោះទេ។

Leave a Reply

Your email address will not be published. Required fields are marked *