ដឹងតែកក្រើកហើយ!!!អាមេរិកបោះទុន៧០លានដុល្លារ សង់ទីតាំងចិញ្ចឹមត្រីទំនើប និងសួនសត្វថ្នាក់ពិភពលោក នៅខេត្តសៀមរាប

រុមហ៊ុន អង្គរ វ៉ាយដ៍ឡាយហ្វ៍ អឹឃ្វារៀម របស់សហរដ្ឋអាមេរិក បានប្រកាសអំពីការសាងសង់ ជលវប្បដ្ឋានត្រីទឹកសាប ទឹកប្រៃ និងសួនសត្វថ្នាក់ពិភពលោកមួយ នៅលើផ្ទៃដី១០០ហិកតា ក្នុងខេត្តសៀមរាប ក្រោមទុនវិនិយោគ ៧០លានដុល្លារអាមេរិក។ ដំណាក់កាលទី១ នៃគម្រោងអភិវឌ្ឍន៍នឹងចាប់ផ្ដើមក្នុងខែឧសភា ឆ្នាំ២០១៩ ហើយគ្រោងបញ្ចប់ក្នុងខែឧសភា ឆ្នាំ២០២១។តាមរយៈ​ហ្វេ​ស​ប៊ុ​ក​រដ្ឋបាល​ខេត្តសៀមរាប ដែល​ស្រង់​សម្តី​ក្រុមប្រឹក្សាភិបាល​រូបនេះ បាន​សរសេរ​ដូច្នេះ​៖

«​បន្ទាប់ពី​ការអនុវត្ត​លើ​គម្រោង ទាំងមូល​បានបញ្ចប់​នោះ គម្រោង​បន្ត​ផែនការ​អភិវឌ្ឍ​របស់​ខ្លួន ដោយបាន​ផ្តល់នូវ​ការងារ​ដល់​ប្រជាពលរដ្ឋ​ទៀតផង​។ ម្យ៉ាងទៀត គម្រោង​នេះ គឺ​មិន​ត្រឹមតែ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​ប៉ុណ្ណោះ​ទេ គឺ​ផ្តល់នូវ​ការអប់រំ​ដល់​ភ្ញៀវ​ជាតិ​-​អន្តរជាតិ និង​ប្រជាពលរដ្ឋ អំពី​បរិស្ថាន និង​ការអភិរក្ស​ប្រភពធនធាន​ធម្មជាតិ តាមរយៈ​ការបង្ហាញ​នូវ​រូបភាព​ឯកសារ អំពី​ប្រភេទ​មច្ឆា​ក្នុង​ទឹក​ដ៏​កម្រ ដល់​សិស្ស និស្សិត និង ប្រជាពលរដ្ឋ ។​សំខាន់​ភ្ញៀវទេសចរ​បរទេស បាន​ទស្សនា​សិក្សា​ស្វែងយល់ អំពី​ធនធានធម្មជាតិ​នៅ​កម្ពុជា​»​។​

Leave a Reply

Your email address will not be published. Required fields are marked *