មិនដែលដឹងសោះ បច្ចេកទេសក្នុងការដាំដើមប៉ាស្យុង ងាយៗបានផលច្រើន..

១. ការប្រើប្រាស់ពូជស្រស់សម្រាប់ដាំដុះ -ក្នុងការបណ្តុះគ្រាប់ត្រូវជ្រើសរើសផ្លែដែលទុំល្អ -ការប្រើប្រាស់គ្រាប់ពូជស្រស់មានដំណុះគ្រាប់លឿន -ចំណែកគ្រាប់ស្ងួតដំណុះគ្រាប់ ចំណាយរយៈពេលវែងរហូតដល់រាប់ខែ។

២. ការរៀបចំថ្នាលបណ្តុះកូន -រៀបចំដាក់ដីក្នុងផើង ឬក្នុងថ្នាលបណ្តុះកូន ដោយដាក់ជីកំប៉ុស្តកំរាស់ ៩០សង់ទីម៉ែត្ រ-ដាក់គ្រាប់ពូជចូល (កុំឲ្យគ្រាប់គរលើគ្នា) -រោយជីកំប៉ុស្តពីលើស្តើងៗ -ស្រោចទឹកឲ្យជោគ តែកុំឲ្យជាំទឹកគ្រាប់នឹងរលួយខូចអស់។ -ស្រោចទឹកជាប្រចាំកាលណាយើងឃើញផ្ទៃខាងលើស្ងួត។

៣.​ ការស្ទូងកូន -ក្រោយពីសាបគ្រាប់បាន១សប្តាហ៍កូននឹងចេញពន្លក (ស្លឹក២ដំបូង-អាចដកកូនបំបែកមកដាំក្នុងថង់ ថូ ឬក្នុងរណ្តៅ នៅពេលកូនប៉ាស្យុងមានស្លឹក ៤ទៅ៦សន្លឹក ឬអាយុបាន២សប្តាហ៍ ទៅ១ខែ-ចំពោះថង់ ថូ ឬរណ្តៅត្រូវរៀបចំដីដែលមានជីកំប៉ុស្ត និងស្លឹករុក្ខជាតិស្ងួតលាយជាមួយ។

៤. ការរៀបចំរបង រឺ ទ្រើងសំរាប់វល្លិតោង -ធ្វើនៅកន្លែងដែលមានពន្លឺថ្ងៃគ្រប់គ្រាន់ អាចរៀបជារបងធ្វើពីឈើងាប់ រឺ ជាលួសសសៃរដើម្បីអោយវល្លិវាតោងបានល្អ។ -ចំពោះទ្រើងវិញ យកល្អធ្វើពីសរសៃលួសប្រទាក់ជារាងចតុកោណកែងទំហំប្រមាណ១-២តឹក-កំពស់ទ្រើងខ្ពស់ល្មមចន្លោះពី ១-៤ម (ទាបពេកខ្វះពន្លឺ និងពិបាកប្រមូលផលនិងខ្ពស់ពេក ពិបាកធ្វើទ្រើង និងពិបាកប្រមូលផល)។

៥. ស្រោចទឹក និងដាក់ជី -ធ្វើការស្រោចទឹក និងដាក់ជីសំខាន់ណាស់នៅពេលចាប់ផ្តើមដាំដំបូង និងពេលរុក្ខជាតិមុនចាប់ផ្តើមផ្កា។ -ការដាក់ជីត្រូវកាប់ជំរៅ១តឹក ជារង្វង់ជុំវិញដើមប្រើជីកំប៉ុស្តិដាក់ចូល ដោយដាក់ចំងាយ១.៥តឹក ទៅ ២តឹកពីគល់រុក្ខជាតិ -ស្រោចទឹកអោយជោក។

៦. ការតាក់តែងមែក-ការតាក់តែងមែក គឺកុំអោយមែករុក្ខជាតិដុំស៊ុបទ្រុបពេក ជាទូទៅអាចតាក់តែងមែក រឺ វល្លិបាននៅពេលវាមានអាយុកាល ២-៣ឆ្នាំទៅ -វល្លិដែលតាក់តែង រឺកាត់ចោល ចំពោះវល្លិដែលចាស់រិញ វល្លិដែលមានជំងឺ រឺ វល្លិដែលដុះណែនពេក។៧. ការប្រមូលផល-អាចប្រមូលផលបាននៅពេលដាំបានអាយុ ៦-៨ខែ។ចំពោះអាយុកាលរបស់រុក្ខជាតិនេះអាចអាយុពី៥-៧ឆ្នាំតាមការថែទាំ។-ផែ្លដែលទុំល្អអាចប្រមូលផលបានគឺពណ៏ស្វាយក្រហម រឺ សំបកផ្លែរាងជ្រួញបន្តិច។

Leave a Reply

Your email address will not be published. Required fields are marked *