ចង់ដឹងទេ? អត្ថន័យ​នៃ​ប្រជ្រុយ​មួយ​ចំនួន​នៅ​ លើ​រាង​កាយ​របស់​អ្នក

តើ​អ្នក​មាន​ដែល​ឆ្ងល់​ពី​ប្រជ្រុយ​មួយ​ចំនួន​ ដែល​នៅ​លើ​រាង​កាយ​របស់​អ្នក​ដែរ​អត់? មាន​ដែល​ឆ្ងល់​ថា​វាមាន​ន័យ​ថា​ម៉េច​ខ្លះអត់?

គ្រប់​គ្នា​តែ​ង​មាន​ប្រជ្រុយ ឬ​ ស្លាក​ស្នាម​ផ្សេង​នៅ​លើរាងកាយ​នៅ​កន្លែង​ខុស​ៗគ្នា​នៅ​លើ​រាងកាយ ប៉ុន្តែ​មិន​សូវ​ជា​មាន​អ្នក​ខ្វល់​ពីវាប៉ុន្មាន​នោះ​ទេ។ ប្រជ្រុយ​មាន​លក្ខណៈខុស​គ្នា​ទៅ​តាម​ទម្រង់ ទំហំ និង​ទីកន្លែង​ដែល​វា​មាន​។ ប៉ុន្តែ​អ្វីដែល​សំខាន់​គឺ​ទីតាំង​របស់​វា ដោយ​ពេល​ខ្លះ​វា​អាច​ប្រាប់​ពី​ចរិត​លក្ខណៈ​របស់​អ្នក​ទៅតាម​ជំនឿ​ និង​ការ​ចំណាំ​តៗ​គ្នា។

ខាងក្រោម​នេះ​ជា​លក្ខណៈ​របស់​ទីតាំង​ប្រជ្រុយ​ដែល​មាន​នៅ​លើ​រាង​កាយ​របស់​អ្នក៖

១. សៀត​ផ្កា ឬ​ចុង​ចញ្ចើម

ការ​ដែល​មាន​ប្រជ្រុយ​នៅ​ទីនេះអាច​មាន​អត្ថន័យ​ថា​ អ្នក​នឹង​មានឱកាស​ច្រើន​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​កន្លែង​ផ្សេងៗ​នា​ថ្ងៃ​អនាគត។ វា​អាចជា​ការ​ធ្វើ​ដំណើរ​ដើម្បី​កម្សាន្ត ឬ​ក៏​ធ្វើ​ដំណើរ​ក្នុង​ឱកាស​ការងារ​។ ត្រៀម​ខ្លួន​ទទួល​យក​នូវ​ការ​ផ្លាស់​ប្ដូរ​មួយចំនួន ព្រោះ​នឹង​អាច​មាន​រឿង​ច្រើន​នៅ​លើ​ផ្លូវ​របស់​អ្នក។

២. បាតជើង

វា​អាច​មាន​ន័យ​ថា​អ្នក​ជា​មនុស្ស​ដែល​ទទួល​បាន​ប្រជា​ប្រិយ​ភាព​ច្រើន​នៅ​កន្លែង​ធ្វើ​ការ​ ហើយ​អ្នក​មាន​សមត្ថ​ភាព​គ្រប់​គ្រាន់​ដើម្បី​ធ្វើ​ជា​អ្នក​ដឹក​នាំ​ដ៏​អស្យារ្យ​ម្នាក់។

៣. នៅ​ចន្លោះ​ចញ្ចើម​ទាំង​ពីរ

ប្រជ្រុយ​មួយ​នេះ​ទាក់​ទង​ទៅ​នឹង​ការ​អភិវឌ្ឍការ​ងារ​របស់​អ្នក។ វា​អាច​មាន​ន័យ​ថា​អ្នក​នឹង​ទទួល​បាន​ការ​ដំឡើង​ឋានៈ​ ឬប្រាក់​ខែ។ សម្រាប់​អ្នក​ដែល​មិន​ទាន់​មាន​ការងារ​ ឬ​ក៏កំពុង​រៀន​អាច​គួរ​តែ​គិត​ថា ការ​ខំប្រឹង​ប្រែង​របស់ពួក​គេ​នឹង​ផ្ដល់​ផលល្អ​ត្រឡប់​មក​វិញ​នា​ពេល​អនា​គត។

៤. ថ្ពាល់

អ្នក​អាច​នឹង​មាន​ឥទ្ធិពល​នៅ​កន្លែង​ការងារ​ រីឯ​ទ្រព្យ​សម្បត្តិ​របស់​អ្នក​វិញ​នឹង​កើន​ឡើង​តាម​ណឹង​ដែរ​។ អ្នក​អាច​ជា​មនុស្ស​ដែល​ឆាប់​រំភើប​ឆាប់​ឈឺ​ចាប់​ ឆាប់​អន់ចិត្ត​ជាដើម។ អ្នក​ក៏ជា​មនុស្ស​ដែល​មាន​អាយុវែង​ផង​ដែរ។ ប្រជ្រុយ​នៅ​លើ​ថ្ពាល់​ឆ្វេង​អាចបង្ហាញ​ថា​ជា​មនុស្ស​ដែលខ្វល់​ពី​ខ្លួន​ឯង​ និង ក្រអឺត​ក្រ​ទម។

៥. បបូរ​មាត់

ការ​ដែល​មាន​ប្រជ្រុយ​នៅលើ​បបូរ​មាត់​ផ្នែក​ខាងលើ​ បង្ហាញ​ថា​អ្នក​ជា​មនុស្ស​ដែល​ខ្វល់​អំពី​ការ​ស្លៀក​ពាក់​ជា​សំខាន់។ អ្នក​ជា​មនុស្ស​ដែល​មាន​ប្រជាប្រិយ​ភាព​លេច​ធ្លោ​ជាង​គេ​ម្នាក់​ក្នុង​ចំណោម​មិត្ត​ភក្តិ​របស់​អ្នក​ទាំង​អស់។ រីឯ​ប្រជ្រុយ​ដែល​នៅ​លើ​បបូរ​មាត់​ផ្នែក​ខាង​ក្រោម​វិញ​បង្ហាញ​ថា​អ្នក​ជា​មនុស្ស​ដែល​ចូល​ចិត្ត​ញាំ​អាហារ​ល្អ​ៗ​ឆ្ងាញ់ៗ។

៦. ប្រជ្រុយ​នៅ​លើ​បាតដៃ

ការ​ដែល​មា​ន​ប្រជ្រុយ​នៅ​ទីនេះអាច​បញ្ជាក់​ថា​អ្នក​នឹង​មិន​មាន​ជួប​ប្រទះ​បញ្ហា​ហិរញ្ញ​វត្ថុ​ដូច​អ្នកដ៏ទៃ​ឡើយ។ អ្នក​តែង​តែ​មាន​លុយ​ និងក៏​មាន​ន័យ​ផង​ដែរ​ថា​អ្ន​ក​ជាមនុស្ស​ឆ្លាត​ និង​ងាយ​ទទួល​បាន​ដំណែង​ខាង​ផ្នែក​ដឹកនាំ។ ហើយ​ប្រសិន​បើ​មាន​ប្រជ្រុយ​នៅ​ខ្នង​ដៃ​វិញ​វា​អាច​មាន​ន័យ​ថា អ្នក​មាន​ការ​គ្រប់​គ្រង​ផ្នែក​ហិរិញ្ញ​វត្ថុ​ដ៏រឹងមាំ និង​ អ្នក​មាន​លក្ខណៈ​សម្បត្តិ​ដឹង​ច្រើន​ពី​សេដ្ឋកិច្ច។

៧. នៅ​ចន្លោះ​ភ្នែកនិង រោម​ចញ្ចើម

វា​ដំណាង​ឱ្យ​ក្តី​ស្រឡាញ់​ដែល​អ្នក​មាន​ចំពោះ​ផ្ទះរបស់​អ្នក​និងគ្រួសារ។ អ្នក​មាន​លក្ខណៈពិសេស​ខុស​គេ​ និង មិន​រឹង​រូស​ទេ។ អ្នក​ជា​មនុស្ស​ដែល​ពូ​កែ​និយាយ​សន្ទនា​ជាមួយ​នឹង​អ្នក​ដទៃ​ម្នាក់។ អ្នក​តែង​ស្វាគមន៍​ជានិច្ច​នូវ​គំនិត​ឆ្នៃ​ប្រឌិត​ថ្មីៗ។

៨. ត្រចៀក

ជា​សញ្ញា​មួយ​ចង្អុល​បង្ហាញ​ថា​ អ្នក​នឹង​ទទួល​បាន​នូវ​ប្រាក់​ចំណូល​ល្អ និង ជីវិត​ដ៏ប្រណិត​មួយ។ ទោះ​បីជា​យ៉ាង​ណាក៏ដោយ អ្នក​ក៏អាច​នឹង​ជួប​ការ​លំបាក​ និង​បាត់​បង់​ទៅវិញ​នូវ​អ្វីដែល​អ្នក​មាន​បាន​ដោយ​សារ​គ្រោះថ្នាក់​។

៩. ក្តោង​ច្រមុះ

វា​ជា​កន្លែង​ទូទៅ​មួយ​ដែល​ឧស្សាហ៍​ឃើញ​មាន​អ្នកដែល​មាន​ប្រជ្រុយ​នៅ​ទីនេះ។ វា​ក៏អាច​បង្ហាញ​ថា​អ្នក​ជាមនុស្សដែល​ឆាប់​ខឹង ហើយ​ឧស្សាហ៍​ខឹង។

១០. នៅ​លើ​ក

វា​បង្ហាញ​ថា​អ្នក​ជាមនុស្ស​ដែលខឹង និង​មិន​សូវ​ចេះ​ទប់​អារម្មណ៍។ ផ្ទុយ​ពីនេះ​ បើ​សិន​ជា​ប្រជ្រុយ​នោះ​នៅ​លើ​កផ្នែក​ខាងមុខ​វិញ​ វា​អាច​បង្ហាញ​ថា​អ្នក​ជា​មនុស្ស​ដែល​មាន​ការប៉ិន​ប្រសប់​ផ្នែក​សិល្បៈ និង សម្លេង​ស្រួយ​ស្រេះ​ពិរោះ។

១១. ស្មារ

អ្នក​ជាមនុស្ស​ក្លាហាន។ បើវា​ស្ថិត​នៅ​ស្មារផ្នែក​ខាង​ឆ្វេង​វិញ​មាន​ន័យ​ថា អ្នក​ឧស្សាហ៍​ជួ​ប​ប្រទះ​នឹង​ជម្លោះ។

១២. ដើម​ទ្រូង

មាន​ប្រជ្រុយ​នៅ​លើ​ដើមទ្រូង​ខាង​ឆ្វេង​បង្ហាញ​ថា​អ្នក​ឆ្លាត​ ប៉ុន្តែ​បើ​មាន​ប្រជ្រុយ​នៅ​លើ​ដើមទ្រូង​ខាងស្ដាំ​វិញ​ អ្ន​កមាន​បញ្ហា​ច្រើន​ទាក់​ទង​នឹងលុយ​កាក់។

១៣. ជើង

ប្រសិន​បើ​អ្នក​មាន​ប្រជ្រុយ​នៅកំភួន​ជើង​ខាង​ស្ដាំ អ្នកជា​មនុស្ស​ជោគជ័យ​មួយ​រូប បើ​សិន​ជា​អ្នក​មាន​ប្រជ្រុយ​នៅ​កំភួន​ជើង​ខាង​ឆ្វេង​វិញ អ្នក​នឹង​ជួប​ប្រទះ​នូវ​ដំណើរ​ដ៏សំខាន់​មួយ​ក្នុងជីវិត។

១៤. ខ្នង

វា​ទាក់​ទង​ទៅនឹង កេរ្តិ៍​ឈ្មោះ​ល្បី​ល្បាញ សុខភាព និង ភាព​ក្លាហាន។

១៥. កន្លែង​ផ្សេងទៀត​នៃ​រាងកាយ

ក្លៀក៖ ចង់​មាន​ចង់​បាន

ពោះ៖ ខាង​ស្ដាំ​មាន​ន័យ​ថា​រកបាន​ប្រាក់​ចំណូលច្រើន​ ខាង​ឆ្វេង​មាន​ន័យ​ថា​ជាមនុស្ស​ច្រណែន​ឈ្នានីស និងនៅជិតផ្សិត​មាន​ន័យ​ថា ជីវិត​ប្រកប​ដោយ​ប្រណិត​ភាព។

ប្រដាប់​ភេទ៖ មាន​ចំណង់​ផ្នែក​ផ្លូវ​ភេទ​ខ្លាំង

កំប៉ះ​គូថ៖ ខាង​ស្ដាំមានន័យ​ថា ប្រាជ្ញា​និង​ភាព​ឆ្នៃ​ប្រឌិត ខាង​ឆ្វេង​មាន​ន័យ​ថា​ភាព​ក្រី​ក្រ។

ទោះ​បី​ជា​យ៉ាង​ណាក៏ដោយ​វា​គ្រាន់​តែ​ជា​ស្មាន ទស្សទាយ​ និយាយ​ និងចំណាំ​តៗ​គ្នាប៉ុណ្ណោះ ជោគវាសនា​របស់​មនុស្ស​ម្នាក់​មិន​អាចកំណត់​ដោយ​ត្រឹម​តែ​ប្រជ្រុយ​លើ​រាង​កាយ​របស់​គេ​បាន​នុះ​ទេ។

ប្រភព៖ sarcasm.co

Leave a Reply

Your email address will not be published. Required fields are marked *