តិចលមិនបានដឹងទៅ!! បើបានទៅលេងសៀមរាបហើយ កុំភ្លេចចូលកំសាន្តកន្លែងនេះ ទេសភាពស្អាតអស់ទាស់ រកពាក្យនិយាយពុំត្រូវ…

អ្នកធ្លាប់បានទៅលេងខេត្តសៀមរាបម្តងនៅ បើបានទៅលេងសៀមរាប កុំភ្លេចឈាងចូលលេងកម្សាន្ត នៅរមណីយដ្ឋាន ភូមិស្លា ដែលមានទេសភាពយ៉ាងស្រស់បំព្រង ជាមួយការរៀបចំហេដ្ឋារចនាសម្ព័ន្ធយ៉ាងប្រណិត បែបជនបទ ស្រុកស្រែ ពិតជាទាក់ទាញ និងស្រស់ស្រាយខ្លាំងណាស់ ។ រមណីយដ្ឋានភូមិស្លា នេះ ស្ថិតនៅ​ក្នុងភូមិ​កន្ត្រក ឃុំ​ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ភ្នំ​ក្រោម។

ប្រសិនលោកអ្នក ចង់ទៅលេងរមណីយដ្ឋានភូមិស្លា ត្រូវធ្វើដំណើរ​តាមផ្លូវ​ក្រវាត់ក្រុង​ឆ្ពោះទៅកាន់​ វត្ដ​ចក ចូល​តាម​ច្រក​ផ្សារ​កន្ដ្រក ប្រមាណជា ២ គីឡូម៉ែត្រ លោក​អ្នក​នឹង​បាន​ឃើញ​ដើម​ឈើ​ដង្គត់​ទើប​ដុះ​ពន្លក​ស្លឹក​ថ្មី​ឈរ​ នៅអមសាងខាង​ផ្លូវ ដែលមានស្លាកសញ្ញា​ប្រាប់​ភ្ញៀវ​ថា ជិតដល់​ទី​តាំង​រមណីយដ្ឋាន​ធម្មជាតិ ​ភូមិ​ស្លានោះហើយ​ ។

ក្រៅពី​មុខម្ហូបស្រុក​ស្រែ រមណីយដ្ឋាន​ធម្មជាតិ ​ភូមិ​ស្លា រំលេច​នូវ​ទស្សនីយភាព​ប្លែក ជាមួយនឹងកញ្ចុះធំ ៧ ការគយគន់​មើលទេសភាព​មាត់​បឹង​ធម្មជាតិ និង ​ផ្ទះ​បុរាណ ១ ខ្នង ព្រមទាំងកញ្ចុះ​ខ្នាត​កណ្ដាល​ចំនួន ១៣ អម​ដោយ​សម្រស់​វាល​ស្រែ​ពណ៌បៃតង​ស្រស់ ទិដ្ឋភាព​ភ្នំ​ក្រោម ដោយ​ទទួល​ខ្យល់​ជំនោរ​ត្រជាក់​គ្រប់​ពេល​វេលា ៕សូមជួយស៊ែរបន្តផង

Leave a Reply

Your email address will not be published. Required fields are marked *