មុខមុន នឹងស្នាមជាំ ប្រើរូបមន្តមួយនេះ ៧ថ្ងៃនឹងបាត់ភ្លាម!

តើលោកអ្នកចង់កម្ចាត់មុន ដោយមិនចាំបាច់ចំណាយប្រាក់ច្រើនដែរឬទេ? ប្រទាលកន្ទុយក្រពើ ជាឱសថកម្ចាត់បញ្ហាស្បែកកើតមុន និងស្នាមជាំខ្មៅៗចេញពីផ្ទៃមុខយ៉ាងពូកែបំផុត។ ជាពិសេស វាកាន់តែមានប្រសិទ្ធភាពបំផុត ប្រសិនបើអ្នកលាយជាមួយ ល្ហុងទុំ ក្រូចឆ្មា និងទឹកឃ្មុំ ក្នុងបរិមាណស្មើៗគ្នា។ ខាងក្រោមនេះ គឺជាវិធីធ្វើក្រែមធម្មជាតិដើម្បីកម្ចាត់មុន៖

ធាតុផ្សំដែលត្រូវមាន៖
– សាច់ល្ហុងទុំ ១ស្លាបព្រាបាយ
– សាច់ប្រទាលកន្ទុយក្រពើ ១ស្លាបព្រាបាយ

– ទឹកឃ្មុំ ១ស្លាបព្រាបាយ
– ទឹកក្រូចឆ្មារ ១ស្លាបព្រាបាយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
របៀបធ្វើ៖

– យកធាតុផ្សំទាំងអស់ក្រឡុកឲ្យក្លាយទៅល្បាយតែមួយ
– ចាប់ផ្តើមលាបនៅលើផ្ទៃមុខឲ្យសព្វល្អ
– ទុកឲ្យល្បាយធ្វើសកម្មភាពចំនួន ១៥នាទី ទើបលាងឲ្យស្អាតជាមួយទឹកត្រជាក់

បន្ទាប់ពីអនុវត្តវិធីនេះមួយសប្តាហ៍ លោកអ្នកនឹងទទួលបានអារម្មណ៍ប្លែកជាក់ជាមិនខាន។ ប៉ុន្តែ អ្នកអាចត្រូវពេលវេលាយូរជាងនេះ អាស្រ័យទៅតាមស្បែកមុខរបស់លោកអ្នក៕

សម្រាប់បងប្អូនដែលពិបាកចិត្តរឿងកើតមុន!
វិធីធម្មជាតិជួយព្យាបាលមុនមានប្រសិទ្ធភាព និងជួយឲ្យល្បែកមុខម៉ដ្ឋរលោងផងដែរ ជួយស៊ែរសាកល្បងទាំងអស់គ្នាទៅណាដើម្បីបានផ្ទៃមុខស្អាត!

របៀបធ្វើគឺ៖
យើងយកប្រទាលកន្ទុយក្រពើចិត ឬកោសយកសាច់ចាមកលាយជាមួយក្រូចឆ្មារបន្តិច ធ្វើបរិមាណដែលអាចល្មមលាបមុខយើងសម្រាប់១ដងអស់។

លាបមុនចូលគេង ទុកចោល១០-១៥នាទី នោះមុខយើងនឹងរលោងស្អាតតឹងណែនល្អ សាកល្បងទាំងអស់គ្នាទៅណា ហើយអាចលាបផលិតផលរបស់យើងពីលើនឹងកាន់តែល្អ។ បើបងប្អូនដែលធ្លាប់មានប្រតិកម្មជាមួយប្រទាលនេះសូមកុំប្រើអី។

Leave a Reply

Your email address will not be published. Required fields are marked *