ល្អណាស់!! ពុទ្ធបរិស័ទ ​យក​ ម្ហូប​ បន្លែ មក​ព្យួរ​ទុក​នៅ​ខ្លោងទ្វារ​ធ្វើ​ចង្ហាន់​ប្រគេន​ព្រះ​សង្ឃ

ភ្នំពេញ​ ៖ ​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជាច្រើន​ កំពុងមាន​ការចាប់អារម្មណ៍​ បន្ទាប់ពី​មានការ​ចែករំលែក​សកម្មភាព​របស់​ពុទ្ធបរិស័ទ ​ដែល​បាន​យក​ម្ហូប បន្លែ ព្យួរ​ទុក​នៅ​ខ្លោងទ្វារ​សម្រាប់​ធ្វើ​ចង្ហាន់ ​ប្រគេ​ន​ព្រះសង្ឃ។សកម្មភាព​នេះ ​បាន​ធ្វើ​ឡើង​អំឡុង​ពេល

​ដែល​ជំងឺ​កូ​វីដ​-១៩​កំពុង​រីក​រាលដាល​ជា​បន្តបន្ទាប់​ ខណ​:​មាន​តំបន់​មួយចំនួន​ នៅ​ភ្នំពេញ​ត្រូវបាន​បិទ​ខ្ទប់​ផង​ដែរ។បើ​ផ្អែក​តាម​ការ​បង្ហោះ​នៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ ព្រះ​ញាណ​ចរណ​មុនី វត្ត​សន្សំ​កុសល​បាន​លើកឡើងថា ​អរគុណ​ណាស់​ញោម​អ្នក​បឹងទំពន់​អាត្មា​អើយ ដែល​បាន​យក​ម្ហូប បន្លែ មក​ព្យួរ​ទុក​អោ យ​នៅ​ខ្លោងទ្វារ ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប្រភព​បាន​បន្ត​ថា ​ទង្វើ​ទាំង​នេះ​ហើយ ​ដែល​ចងចិត្ត​អាត្មា​ជាប់ មិន​ជ្រើសរើស​ជម្រក​ផ្សេង​ស្រលាញ់​ពេញ​បេះដូង​ស្គាល់​កម្លាំង​សេះ​ក្នុង​ដំណើរ​ផ្លូវ​ស្គាល់ មិត្ត​សត្រូវ​ក្នុង​គ្រាអាសន្ន។ជាមួយគ្នា​នៃ​ការចែករំលែក​ខាងលើនេះ ​មាន​មហាជន ​និង​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជាច្រើន​ បានបង្ហាញ​ការគាំទ្រ​ ហើយ​លើកសរសើរ​ចំពោះ​ទឹកចិត្ត​ដ៏​ជ្រះថ្លានេះ​ ខណ​:​មានការ​លើកឡើង​ដែរ​ថា ​ពិតជា​បាន​បុណ្យ​ខ្លាំងណាស់​៕​

Leave a Reply

Your email address will not be published. Required fields are marked *