ព្រះអើយ!! ទៅវះកាត់កែសម្ផស្ស ១០០ ដង តាំងពីអាយុ ១៣ ឆ្នាំ ពេលនេះបានលទ្ធផលស្ទើរស្លុតចិត្ត

ក្មេងស្រីជនជាតិចិនសុទ្ធម្នាក់ឈ្មោះ Xiao Na Na អាយុ១៥ ឆ្នាំ ដោយហេតុតែខ្លួនមានរូបសម្រស់មិនសូវស្អាត បានសម្រេច់ចិត្តទៅវះកាត់កែសម្ផស្សដើម្បីបានរូបរាង និង មុខមាត់ស្រស់ស្អាតតាមតែខ្លួនចង់បាន រហូតដល់ទៅ ១០០ដង តាំងពីនាងមានអាយុ ១៣ឆ្នាំ នាងបានចំណាយលុយប្រមាណជា ១លានយ័ន ស្មើនឹងប្រមាណជាង ១៤ ម៉ឺនដុល្លារ ។

មកដល់ពេលនេះមានរយៈពេល ២ឆ្នាំ ដែលយុវតី Xiao Na Na បានឆ្លងកាត់ការវះកាត់ ហើយក្រោយឆ្លងកាត់ការវះកាត់អស់ជាច្រើនលើកមកនេះ នាងក៏បានទទួលរូបសម្រស់ថ្មី និងល្បីនៅលើបណ្តាញសង្គមក្នុងស្រុក (Weibo) ដែលមកដល់បច្ចុប្បន្ននេះ នាងមានអ្នកតាមដានចំនួន ៣០៥ ៤៨៣ នាក់ហើយ។

យ៉ាងណាមិញ នៅពីក្រោយភាពល្បីល្បាញដែលកើតចេញពីសម្រស់ថ្មីនេះ យុវតី Xiao Na Na ក៏បានប្រឈមនឹងបញ្ហាសុខភាពដែរ ដោយនាងបានឱ្យដឹងថា ការវះកាត់ដំបូងគួរតែធ្វើនៅអាយុ ១៨ឆ្នាំ ប៉ុន្តែដោយសារសម្រស់ធម្មជាតិមិនស្អាត ហើយនាងមិនចង់ឮពាក្យតិះដៀលនោះ នាងក៏បានសម្រេចចិត្តរត់ទៅវះកាត់ ហើយការទៅវះកាត់កែសម្ផស្សច្រើនលើកនេះទៀត ក៏ធ្វើឱ្យប៉ះពាល់ដល់ការសិក្សានាងផងដែរ។

អ្វីដែលគួរឱ្យកត់សម្គាល់នោះ សម្រស់ថ្មីរបស់នាងដែលបានមកការកែច្រើនលើកច្រើនសារនោះ ក៏ទទួលបានការរិះគន់ពីមហាជនស្អាតជ្រុលផងដែរ ប៉ុន្តែយ៉ាងណានាងមិនបានខ្វល់នឹងពាក្យទាំងនោះឡើយ។

គួរឱ្យដឹងដែរ រយៈពេល ២ឆ្នាំ និងបានឆ្លងកាត់ការវះកាត់អស់ ១០០ ដងមកនេះ យុវតី Xiao Na Na បានបើកបង្ហាញពីចំណុចដែលនាងកែខៃទាំងអស់ផងដែរ ដោយក្នុងនោះមានការវះកាត់ត្របកភ្នែក ៦ដង, វះកាត់ទម្រង់ភ្នែក ៥ដង, បបូរមាត់ ៣ ដង, ដងខ្លួន ៣ដង, ទម្រង់មុខអក្សរ «V» ១ ដង, ត្រគាក និងភ្លៅ ២ដង និង វះកាត់បបូរមាត់ ៣ដង៕

Leave a Reply

Your email address will not be published. Required fields are marked *