ព្រឺក្បាលខ្ញាក ស្ត្រីម្នាក់បើករថយន្ត បុកម៉ូតូចំពីមុខពេញទំហឹង អ្នកបើកម៉ូតូ ប៉ើងដូចក្រដាស!

បរទេស៖ គ្រោះថ្នាក់ចរាចរមួយ បានបណ្តាលអោយអ្នកបើកបរ ឪពុកនិងកូន ស្លាប់ភ្លាមៗ នៅនិងកន្លែង ដោយសារឡានឡិចស៊ីសមួយគ្រឿង បើករេចង្កូត ចូលមកកាន់ផ្លូវម៉ូតូ ហើយបុកពេញទំហឹងតែម្តង ។

បើតាមការបង្ហាញពី កាម៉េរ៉ាសុវត្ថិភាព យើងអាចសន្និដ្ឋានបានថា ភាគីខាងរថយន្ត អ្នកបើកបរជាស្ត្រី ហើយប្រហែលជាគាត់ ងងុយគេង ទើបបណ្តាលអោយរេចង្កូត ចូលផ្លូវខាងម៉ូតូទៅវិញ។

បន្ទាប់ពីបុកមនុស្សស្លាប់ហើយ គេឃើញភាគីរថយន្ត បានឈប់ ពេលនោះគេឃើញអ្នកបើកបរ ជាស្ត្រីម្នាក់បានចុះពីឡាន ក្នុងភាពតក់ស្លុតជាខ្លាំង ។ ហើយពេលនោះដែរ គេឃើញអ្នកធ្វើដំណើរ និងពលរដ្ឋជាច្រើន បានចោមរោមមើល និងព្យាយាមជួយសង្គ្រោះ តែមិនអាចឡើយ ព្រោះគ្រោះថ្នាក់នេះ ធ្ងន់ធ្ងរខ្លាំងពេក ៕

ប្រភព៖ Terrify Moment Channel

Leave a Reply

Your email address will not be published. Required fields are marked *