បុរសម្នាក់ ចាប់ត្រីឆ្លាមក្នុងសមុទ្រដោយដៃទទេ ទាំងគ្មានញញើតអ្វីសោះ លទ្ធផលចុងក្រោយគឺថា…(មានវីដេអូ)

អាមេរិក៖ មានរឿងរ៉ាវដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ដោយបុរសជាអ្នកហែលទឹកម្នាក់ បានចាប់ត្រីឆ្លាតមួយក្បាល ដោយប្រើតែដៃទទេប៉ុណ្ណោះ នៅឯឆ្នេរ​ Cape Henlopen ក្នុងរដ្ឋ Delaware សហរដ្ឋអាមេរិក។

តាមរយៈឃ្លីបវីដេអូមួយ ដែលត្រូវបានគេថតឡើង បង្ហាញឲ្យឃើញថា បុរសខាងលើ បានចាប់ត្រីឆ្លាម ដោយប្រើដៃទទេ ហើយគាត់បានព្យាយាមចាប់ក្រៀកវាមួយទំហឹង និងចាប់ហែកមាត់វាថែមទៀតផង ខណៈពេលមានមនុស្សម្នារជាច្រើន កំពុងចោមរោមមើលពីមាត់ច្រាំងទៅ។

ជាមួយគ្នានោះ មានស្រ្តីម្នាក់បានលាន់មាត់ថា៖អស្ចារ្យមែន! នោះជាត្រីឆ្លាមដ៏ធំមួយក្បាល។

យ៉ាងណាមិញ ភ្លាមៗនោះគេនៅមិនទាន់ដឹងច្បាស់ទេថា វាជាត្រីឆ្លាមប្រភេទអ្វីឡើយ ហើយបុរសដែលជាអ្នកចាប់ ក៏បានព្រលែងវាចូលទៅក្នុងទឹកវិញផងដែរ។ ការដែលចាប់វាបែបនេះ គឺផ្ទុយនឹងច្បាប់របស់នាយកដ្ឋានថែរក្សាត្រី និងសត្វព្រៃប្រចាំរដ្ឋ Delaware។ ម៉្យាងវិញទៀត គេក៏មិនអនុញ្ញាតឲ្យយកវាចេញពីទឹកឡើយ ហើយត្រូវដោះលែងវាវិញជាបន្ទាន់ ដើម្បីធានាបាននូវលទ្ធភាពរស់រានមានជីវិតរបស់វាបន្ដទៀត៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

ប្រភព៖khmerload

Leave a Reply

Your email address will not be published. Required fields are marked *