ទូចម្រោះទឹកបរិសុទ្ធ សន្សំលុយ ទឹកស្អាត ថែរក្សាបរិស្ថាន ២លីត្រតម្លៃតែ ៤០០ រៀល (មានវីដេអូ)

ជាការពិតណាស់ សព្វថ្ងៃនេះមានយុទ្ធនាការជាច្រើនបាននាំគ្នាកាត់បន្ថយការប្រើប្រាស់ថង់ផ្លាស្ទិច និងដបផ្លាស្ទិក ព្រោះតែគ្រឿងផ្លាស្ទិកនេះមិនត្រឹមតែនាំជាតិគីមីចូលរាងកាយតាមរយៈរបស់ប្រើប្រាស់ទាំងអស់ប៉ុណ្ណោះទេ តែពេលគ្រឿងផ្លាស្ទិចនេះត្រូវបានបោះចោលនៅក្នុងបរិស្ថានវាមិនរលាយងាយៗឡើយដោយប្រើរាប់សិបឆ្នាំឯណោះ ដែរទាំងនេះសុទ្ធតែប៉ះពាល់ដល់ស្រទាប់ផែនដី។

ដោយហេតុយល់ពីការកាត់បន្ថយការប្រើប្រាស់ថង់ និងដបផ្លាស្ទិក ពេលនេះមានក្រុមហ៊ុនចម្រោះទឹកមួយបានមានគំនិតដាក់ម៉ាស៊ីនចម្រោះទឹកជាសាធារណៈក្នុងតម្លៃថោក ពោលគឺអ្នកគ្រាន់តែយកដប ឬប្រដាប់ដាក់ទឹកត្រងយកមកប្រើប្រាស់ក្នុងតម្លៃ ២លីត្រត្រឹមតែ ៤០០រៀលលុយខ្មែរយើងប៉ុណ្ណោះ នោះគឺ « ក្រុមហ៊ុនទូចម្រោះទឹកបរិសុទ្ធ សុខៈ » ។

សម្រាប់ទូចំរោះទឹកបរិសុទ្ធ និងសាររបស់សុខៈគឺ « សន្សំលុយ ញុំទឹកស្អាត និងជួយថែរក្សាបរិស្ថាន » ដោយ
– ១ថ្ងៃ មិនប្រើទឹកសុទ្ធ មិនមានសំបកដប ១
– ប្រើទូចំរោះទឹកសុខៈ ទឹក ២លីត្រ តម្លៃ 400រៀលប៉ុណ្ណោះ

បើពិចារណាមើលទៅ ប្រសិនជាយើងទិញទឹកសុទ្ធដប 1/2 លីត្រ តម្លៃដល់ទៅ1000 រៀល បើ២លីត្រ 4000 រៀល ពោលគឺអស់លុយច្រើន ថែមទាំង ខ្ជះខ្ជាយការប្រើដបផ្លាស្ទិកផងដែរ។

គួរឱ្យដឹងផងដែរថា ទូចម្រោះទឹកស្អាត មានដាក់នៅចំនួន២ទីតាំង ហើយក្នុងទីក្រុងភ្នំពេញ ដូចជា នៅមុខទួលស្លែងអាផាតមេន ជិតសារមន្ទីរទួលស្លែង និង មួយកន្លែងទៀតមុខផ្សារឯករាជ្យជម្ពូវ័ន។ កុំភ្លេចជួយគាំទ្រផលិតផលខ្មែរ ទឹកស្អាត តម្លៃថោក ការពារបរិស្ថាន៕

Leave a Reply

Your email address will not be published. Required fields are marked *