ពិតជាស្រស់ស្អាតណាស់! សំណង់តូចៗដូចពិត

អ្នកដែលសិក្សាផ្នែកគូប្លង់ និងស្ថាបត្យកម្មប្រាកដជាបានដឹងហើយថា រាល់ពេលមាន Assignment ឬប្រលងបញ្ចប់វគ្គម្តងៗតែងតែរវល់ដាច់យប់ សាងសង់រៀបប្លង់គំរូសំណង់តូចៗទៅតាមការកំណត់របស់សាលា មានទាំងអគារទំនើបៗនៃការច្នៃប្រតិដ្ឋគូប្លង់ថ្មីៗប្លែកៗជាដ់ម។

តែថ្មីៗនេះនិស្សិតផ្នែក ស្ថាបត្យកម្មខាងរៀបប្លង់គំរូខាងក្នុង មានឈ្មោះ Lê Xuân Giang ជនជាតិវៀតណាមបានធ្វើឱ្យភ្ញាក់ផ្អើលពេញបណ្តាញសង្គម នូវគំរូសាងសង់ផ្ទះតូចមួយដូចជីវភាពជនក្រីក្ររបស់ប្រទេសវៀតណាមពិតៗតែម្តង។

ក្រោយពីរូបភាពទាំងនោះត្រូវបានចែកចាញពេញបណ្តាញសង្គម ពួកគេទទួលបានការកោតសសរសើរមែនទែននូវការច្នៃបង្កើតថ្មីមួយនេះ ដោយលើកឡើងពីជីវភាពពិតៗហើយសាងសង់ដូចមែនទែនយ៉ាងអ៊ីចចឹង ហើយរូបទាំងនេះបានធ្វើឱ្យមនុស្សមួយចំនួនហាក់រលីងរលោងទឹកភ្នែក និងស្រមៃពីជីវភាពក្រលំបាករបស់ខ្លួនកាលពីអតីកាលផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *