មិនអស់ថវិកាច្រើនទេ ខ្ញុំមានជម្ងឺគ្រួសក្នុងតម្រងនោម និងឈឺចង្កេះ ជាង២០ឆ្នាំហើយ ពេលនេះបានជាហើយ!

មិនអស់ថវិកាច្រើនទេ ខ្ញុំមានជម្ងឺគ្រួសក្នុងតម្រងនោម និងឈឺចង្កេះ ជាង២០ឆ្នាំហើយ ពេលនេះបានជាហើយ! ពេលខ្ញុំហាត់ប្រាណ និង ពលកម្មធ្ងន់ធ្ងរលើសកំលាំង ស្រាប់តែឈឺចង្កេះយ៉ាងខ្លាំង អង្គុយ ដើរ ឈឺចុកចាប់បំផុត ប្រើប្រេងរិត កៅអ៊ាកល្អៗក៏ពុំបាត់ រហូតដល់១សប្តាហ៍នៅតែឈឺ

ចៃដន្យល្ងាចមួយ ភរិយាខ្ញុំស្ងោរសាច់ជ្រូកចិញ្ច្រាំជាមួយ តាំងអោ ។ ខ្ញុំក្តៅខ្លួនគ្រុន ពុំញាំបាយទេ ញាំតែស្ងោរតាំងអោ ១ចាន ស្រាប់តែយប់បន្តិច ងើបអង្គុយបាន ដើរបានបាត់ឈឺសូន្យឈឹង !!!! ព្រឹកឡើងធម្មតា ។ ខ្ញុំចាប់ផ្តើមសាកធ្វើពលកម្មធ្ងន់ធ្ងរទៀត ស្រាប់តែឈឺទៀត ខ្ញុំក៏ទិញ តាំងអោ ២បាច់ ២០០០៛ យកមកស្ងោរ១បាច់អត់ដាក់សាច់ ដាក់តែទឹកត្រី អំបិល ស្ករ

មួយម៉ោងក្រោយមក ស្រាប់តែបាត់ឈឺ ខ្ញុំក៏ចាប់ផ្តើមស្ងោរញាំ៣ទៅ៤ថ្ងៃ បាត់ឈឺរហូត អ្នកដែលឈឺចង្កេះ ធ្វើញាំសាកល្បងមើល ព្រោះជាបន្លែ អាហារធម្មតា។ គួរតែបរិភោគ តាំងអោ ព្រោះវាផ្តល់អត្ថប្រយោជន៍ច្រើនណាស់ មនុស្សមួយចំនួនចូលចិត្តបរិភោគតាំងអោណាស់ នៅពេលដែលពិសាស៊ុបម្តងៗ

ប៉ុន្តែមានមនុស្សមួយចំនួនបែរជាមិនចូលចិត្តទៅវិញ តើអ្នកដឹងទេថាវាមានសារៈសំខាន់ដែលអ្នកនឹកស្មានមិនដល់ ដូចនេះក្រោយពេលដែលអ្នកអានអត្ថបទនេះរួច អ្នកគួរតែបរិភោគវា។នៅក្នុងបន្លែនេះមានវីតាមីន និងសារធាតុជាច្រើនដែលអាចជួយអ្នកឱ្យមានចិត្តស្ងប់ មានអារម្មណ៍ស្រស់ស្រាយ កាត់បន្ថយសម្ពាធអារម្មណ៍អ្នក ការពារខួរក្បាលអ្នក ដោយអ្នកមិនសូវឆាប់ភ្លេចឡើយ។

ជំងឺហើមក្រោយពេលដែលអ្នកបរិភោគវារួច វានឹងជួយអ្នកឱ្យបាត់នូវជំងឺហើម និងងាយស្រួលបត់ជើង ដោយសារតែនៅក្នុងនោះមានប្រូតេអ៊ីន សូដ្យូម ប៉ូតាស្យូម និងម៉ាញេស្យូម។ ការពារសួតនៅក្នុងនោះមានវីតាមីនA ដូចនេះនៅពេលដែលអ្នកពិសារច្រើន វានឹងជួយការពារប្រព័ន្ធដង្ហើមអ្នកមិនងាយមានជំងឺ សួតអ្នកនឹងមានសុខភាពល្អ។ស៊ែរបន្តផង បើអ្នកសាកល្បងហើយ មានប្រសិទ្ធិភាព។

Leave a Reply

Your email address will not be published. Required fields are marked *