មកបែបហ្នឹង នរណាមិនផ្អើល សូម្បីព្រះសង្ឃ ក៏មិននៅដែរ!

ថៃ៖ ជាងកំពុងតម្លើងម៉ាស៊ីនត្រជាក់នៅក្នុងវិហារសុខៗ ងាកទៅឃើញមានស្រមោលអ្វីខ្មៅៗនៅខាងក្រោយមឈូស ស្រាប់តែនាំគ្នារត់ផាសក្រញាំទាំងជាង ទាំងព្រះសង្ឃ ទម្រាំដឹងការពិតសែនហួសចិត្ត ។

សារព័ត៌មានប៉ុស្តិ៍ GMM25 បានបង្ហាញរូបភាព របស់ជាងតម្លើងម៉ាស៊ីនត្រជាក់ម្នាក់ ដែលបានជួបប្រទះរបស់ចម្លែកនៅខាងក្រោយមឈូស ធ្វើឲ្យអ្នកបច្ចេកទេស និងព្រះសង្ឃនាំគ្នារត់ផាសក្រញាំ រហូតលាន់មាត់ស្រែកថា “ខ្មោចលង.. ខ្មោចលង” ។

រឿងហេតុខាងលើបានកើតឡើង ខណៈពេលដែលអ្នកបច្ចេកទេសខាងលើ កំពុងតម្លើងម៉ាស៊ីនត្រជាក់ នៅឯវត្ត Pong Dinso ខេត្ត Korat ។ ប៉ុន្តែពេលលោកកំពុងតម្លើងម៉ាស៊ីនត្រជាក់សុខៗ ស្រាប់តែជាងរូបនោះក៏ប្រទះភ្នែកឃើញ ស្រមោលមនុស្សពណ៌ខ្មៅនៅពីក្រោយមឈូស។ តំបូង​ឡើយរូបលោកមិនទាន់រត់ទេ លោកមានបំណងងាកទៅរកលោកបងដែលនាំផ្លូវមកសិន តែលោកបងអង្គនោះក៏រត់ចោលលោកបាត់ ឃើញដូច្នេះជាងរូបនោះក៏រត់ចេញពីកន្លែងកើតហេតុដែរ ។

បន្តិចក្រោយមក បន្ទាប់ពីស្ងប់អារម្មណ៍បន្តិច អ្នកបច្ចេកទេសរូបនោះក៏ដើរទៅកន្លែងកើតហេតុវិញ ទើបរកឃើញថា តាមពិតវាគឺរូបស្លាកបញ្ឈរសោះ មុនពេលលោកបានផ្តួលរូបនោះទៅនឹងដី ហើយនាំគ្នាធ្វើការបន្តទៀត ។

លុះក្រោយមក ពេលអ្នកសារព័ត៌មានបានធ្វើការសាកសួរជាងម៉ាស៊ីនត្រជាក់រូបនោះបាននិយាយថា កាលពី ៣ ថ្ងៃមុនពេលកើតហេតុ លោកបានមកពិនិត្យមើលទីតាំងសម្រាប់តម្លើងម៉ាស៊ីនត្រជាក់ម្តងរួចហើយ។ លុះមកដល់ថ្ងៃកើតហេតុ លោកក៏នាំយកម៉ាស៊ីនត្រជាក់មកតម្លើង តាមចំណុចដែលបានកំណត់ទុកដោយមានព្រះសង្ឃមួយអង្គរង់ចាំមើលការងារនេះដែរ គ្រានោញលោកក៏មិនទាន់សង្កេតឃើញអ្វីដែលខុសប្លែកនៅឡើយដែរ ។ ប៉ុនែ្តនៅពេលកំពុងដំណើរការតម្លើងម៉ាស៊ីន លោកក៏ប្រទះឃើញ រូបអ្វីម៉្យាងដែលមើលទៅដូចជាខ្លោចខ្លាំងណាស់ ស្រាប់តែលោកងាកមករកលោកបងដែលមកជុំគ្នាមុននេះ ក៏មិនឃើញទៀត ដូច្នេះលោកក៏សម្រេចរត់សិនតែម្តង ។

ក្រោយមកទើបដឹងថា តាមពិតរូបនេះគឺរូបស្លាកបញ្ឈរដែល គេយកមកធ្វើកម្មវិធីកម្សាន្ត កាលពីប៉ុន្មានថ្ងៃមុន ហើយក្មេងៗវត្តក៏បាននាំយកមកទុកនៅកន្លែងកើតហេតុ ព្រោះពួកគេគិតថា បន្ទប់នេះគឺជាបន្ទប់ទុករបស់របរ ៕

Leave a Reply

Your email address will not be published. Required fields are marked *