កូនភ្លោះជាតិថៃអាយុ ៥ ឆ្នាំរៀបការជាមួយគ្នាដោយជឿលើអបិយជំនឿ…(មានវីដេអូ)

កូនភ្លោះថៃអាយុ ៥ ឆ្នាំបានរៀបការដើម្បីបំពេញនូវជំនឿ តាមបែបព្រះពុទ្ធសាសនា ដែលមានជំនឿថាពួកគេជាគូស្នេហ៍ កាលពីអតីតកាល។ វ៉ាស៊ីឌីរ៉ាវីត ឃ្មុំម៉ូសាកា និងប្អូនស្រីឈ្មោះ រីនដារ៉ាប្រេម បានរៀបចំពិធីមង្គលការនៅក្នុងផ្ទះ ឯខេត្ត ណាខុនស៊ីថាម៉ារ៉ាត នាប្រទេសថៃ នៅថ្ងៃទី ៤ ខែមីនា ។

ឪពុកម្តាយរបស់ពួកគេឈ្មោះ Weerasak អាយុ ៣១ ឆ្នាំ និងភរិយា Rewadee អាយុ ៣០ ឆ្នាំធ្វើតាមជំនឿ ព្រះពុទ្ធសាសនា ដែលអះអាងថា កូនភ្លោះទាំងអស់កើតមកជាមួយគ្នា ពីព្រោះពួកគេមានបាបកម្មពីអតីតជាតិ ដោយធ្វើគូស្នេហ៍ដែលមានទំនាក់ទំនងស្នេហា បានបញ្ចប់ជីវិតមុនពេលពួកគេរៀបការ។

ឪពុកម្ដាយរបស់ពួកគេជឿជាក់ថា លុះត្រាតែកូនភ្លោះពីរនាក់នេះរៀបចំពិធីរៀបការ ទើបអាចឲ្យពួកគេមានជីវិតដល់ចាស់ ព្រមទាំងមិនមានការជម្ងឺស្កាត់នានា បើពុំដូចនោះទេ នឹងមានរឿងអាក្រក់កើតឡើងជាឧប្បត្តិហេតុដូចជាតិមុនៗជាក់ជាមិនខាន ។

លោក Weerasak និងភរិយារបស់គាត់ឈ្មោះ Rewadee បានអញ្ជើញមិត្តភក្តិ និងសាច់ញាតិមកចូលរួមធ្វើពិធីមង្គលការកូនប្រុស និងកូនស្រីរបស់ពួកគេ។

ម្តាយឈ្មោះ Rewadee បានបន្តថា “ ខ្ញុំពិតជាមានសំណាងណាស់ ដែលមានកូនភ្លោះ ប៉ុន្តែខ្ញុំមានការព្រួយបារម្ភថា អាចនឹងមានរឿងអ្វីមួយ ដែលជាកម្មពារតាមលងកាលជីវិតមុនៗរបស់ពួកគេឡើយនឹងបន្តមកជាតិនេះ ។ ជំនឿរបស់យើង ត្រូវឲ្យពួកគេរៀបការ ដើម្បីលុបចោលនូវកម្មទាំងឡាយទាំងពួងឲ្យអស់ក្នុងពេលនេះ ។

យ៉ាងណាមិញ៖ ពិធីមង្គលការចម្រុះពណ៌របស់កូនភ្លោះពីរនាក់នេះ បានប្រារព្វឡើង បែបប្រពៃណីថៃដោយមានការដង្ហែរ មានចាក់ក្បាច់រាំ និងមានការចងដៃពីសាច់ញាតិជិតដិតទៀតផង ។ ហើយក៏មានព្រះសង្ឃមួយអង្គមានវត្តមាន ដើម្បីសូត្រធម៌ ក្នុងពិធីផងដែរ ។

បើតាម៖ ឪពុករបស់ពួកគេឈ្មោះ Weerasak បាននិយាយថា ពួកគេគ្មានជំរើសអ្វីផ្សេង ក្រៅតែពីរៀបពិធីមង្គលការដល់ពួកគេនោះទេ ខណៈជំនឿអរូបិយរបស់ថៃ បង្ហាញថា កូនភ្លោះម្នាក់ នឹងធ្លាក់ខ្លួនឈឺលុះត្រាតែពួកគេរៀបការ ទើបពួកគេបញ្ជៀសនូវបញ្ហាបែបនេះ ។

លើសពីនេះទៅទៀត គាត់បាននិយាយថា “យើងជឿជាក់ថាប្រសិនបើកូនៗ របស់អ្នកកើតមកជាកូនភ្លោះ ដែលមានភេទខុសគ្នា ពួកគេត្រូវតែរៀបការ មិនដូច្នោះទេកូនម្នាក់ក្នុងចំណោមពួកគេនឹងធ្លាក់ខ្លួនឈឺនៅពេលណាមួយក្នុងជីវិតរបស់ពួកគេ” ។ លោកបានបន្ថែមទៀតថា កូនភ្លោះរបស់ពួកយើង គឺជាគូស្នេហ៍កាលពីជាតិមុន ដូច្នេះពួកយើងត្រូវតែបំពេញបំណងប្រាថ្នាអាពាហ៍ពិពាហ៍ដល់កូនទាំងពីរដើម្បីឱ្យពួកគេ ធំឡើងមានសុខភាពល្អ ។

ទោះជាយ៉ាងណាក៏ដោយ អាពាហ៍ពិពាហ៍របស់កូនភ្លោះនេះមិនមានសុពលភាព ស្របតាមច្បាប់នោះទេ ហើយត្រូវបានគេធ្វើឡើងសម្រាប់តែគោលបំណងបំពេញតាមអបិយ៍ជំនឿតែប៉ុណ្ណោះ ។

ឪពុកបានបន្ថែមថា “ យើងធ្វើដូចនេះ ដើម្បីធានាថាកូនៗរបស់យើងមានសុវត្ថិភាព ។ យើងមិនចង់អោយពួកគេឈឺ ហើយមិនចង់បាត់បង់ម្នាក់ណាមួយក្នុងចំណោមពួកគេទេ ទើបយើងព្យាយាមធ្វើតាមជំនឿបែបនេះ ៕

ប្រភព៖dailymail

Leave a Reply

Your email address will not be published. Required fields are marked *