ធំសម្បើមណាស់! ឪពុកកូន២នាក់ស្ទើរលស់ព្រលឹង ប្រទះឃើញពស់អាណាខុនដាយក្សប្រហែល ៨ម៉ែត្រ (មានវីដេអូ)

ប្រេស៊ីល៖ ឪពុកកូនមួយ២នាក់លស់ព្រលឹង បន្ទាប់ពីប្រទះឃើញពស់អាណាខុនដា (anaconda) យក្សប្រវែង ៨ ម៉ែត្រនៅតាមដងផ្លូវ។

នៅថ្ងៃទី ៦ ខែវិច្ឆិកា គេហទំព័រ G1 បានរាយការណ៍ថា លោក Ademirdo Santos Domingue និងកូនស្រីបានជិះម៉ូតូចេញពីផ្ទះរបស់ពួកគេនៅឯជនបទ ដើម្បីចូលទៅក្នុងទីក្រុង ប៉ុន្តែនៅតាមផ្លូវពួកគេបានប្រទះឃើញពស់អាណាខុនដាយក្សនៅគែមផ្លូវ បណ្តាលឱ្យពួកគេទាំងពីរមានការភ័យខ្លាចយ៉ាងខ្លាំងស្ទើរតែគាំងបេះដូង សឹងតែជិះម៉ូតូធ្លាក់ផ្លូវ បុរសដែលជាឪពុកបានចតម៉ូតូឈប់នៅនឹងមួយកន្លែង ដោយសារតែការភ័យខ្លាច ។

ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី ៣០ នៅស្រុក Bela Alvorada ក្នុងព្រៃ Paraiso Das Aguaas, Matou Grosso Du Sul ភាគនិរតីប្រទេសប្រេស៊ីល ។

បុរសឈ្មោះ Ademirdo អាយុ ៥៥ ឆ្នាំបាននិយាយថា ខណៈគាត់បានជិះម៉ូតូនៅលើផ្លូវដីជាមួយកូនស្រី លុះដល់ចំណុចកើតហេតុគាត់បានសម្គាល់ឃើញមានអ្វីម្យ៉ាងពណ៌ខ្មៅនៅក្នុងស្មៅខាងឆ្វេងដៃរបស់គាត់ ។

លុះប្រឹងសង្កេតឱ្យច្បាស់ទើបឃើញថា វាគឺជាពស់អាណាខុនដាដ៏ធំមួយក្បាលមានប្រវែងប្រហែល ៨ ម៉ែត្រកំពុងពត់ពេននៅក្នុងស្មៅ ។

Ademirdo បានចតម៉ូតូចម្ងាយប្រហែល ៣ម៉ែត្រពីពស់អាណាខុនដានោះ ដោយសារតែគាត់មិនហ៊ានបន្តដំណើរតទៅមុខទៀត ព្រោះគាត់ខ្លាចសត្វពស់នោះនឹងលោតមកត្របាក់គាត់ និងចង់ធ្វើរឿងមួយផង។

ក្នុងគោលបំណងដើម្បីជួយសង្គ្រោះសត្វពស់អាណាខុនដ៏ធំមួយក្បាលនេះ និងការពារខ្លួនឯងកុំឲ្យក្លាយជាជនរងគ្រោះផង កូនស្រីរូបនេះបានប្រាប់ថា៖ «ទីបំផុត ខ្ញុំតាំងចិត្ត និងចូលជិតវាបន្តិចហើយបានបោះដីលើវា ដើម្បីការពារវាពីហានិភ័យនៃការវាយប្រហារពីនរណាម្នាក់ ព្រោះកន្លែងនេះមិនមានសុវត្ថិភាពសម្រាប់វានោះទេ ហើយវាក៏អាចបង្កគ្រោះថ្នាក់ដល់អ្នកដទៃផងដែរ។ ខ្ញុំរីករាយដែលវាភ្ញាក់ហើយលូនចូលទៅក្នុងព្រៃវិញបាត់” នាងបានពន្យល់។

ប៉ូលីសបរិស្ថានបានផ្តល់យោបល់ថា នៅពេលជួបជាមួយពស់អាណាខុនដាប្រភេទនេះ អ្វីដែលអ្នកត្រូវធ្វើគួររកអ្វីដើម្បីដេញវាចេញទៅ អាចប្រើជាមែកឈើធំគោះជាសម្លេង រហូតដល់វាលូនចេញដោយខ្លួនឯង មិនគួរធ្វើឱ្យពស់រងរបួស ឬញុះញង់ឱ្យវាខឹងទេ ឬធ្វើតាមវិធីបុរសពីរនាក់ឪពុកនិងកូនខាងលើនេះក៏ត្រឹមត្រូវដែរ ៕

Leave a Reply

Your email address will not be published. Required fields are marked *