កូនត្រីឆ្លាមដ៏ចម្លែកមួយក្បាលត្រូវបានគេរកឃើញនៅពោះត្រីឆ្លាមងាប់!

ឥណ្ឌូនេស៊ី៖ ពិភពលោកគឺពោរពេញទៅដោយរឿងចម្លែកៗជាច្រើនដែលយើងនឹកស្មានមិនដល់។ ជាការពិតណាស់ក្រុមអ្នកនេសាទនៅឯឆ្នេរសមុទ្ទប្រទេសឥណ្ឌូនេស៊ីបានរកឃើញកូនត្រីឆ្លាមចម្លែកមួយក្បាល មានតែភ្នែកមួយគត់ បន្ទាប់ពីវះពោះត្រីឆ្លាមងាប់ធំមួយដែលអ្នកនេសាទចាប់បានដោយប្រើសំណាញ់របស់ពួកគេ។

យោងទៅតាមសារព័ត៌មាន Mirror បានអោយដឹងថាត្រីឆ្លាមពេញវ័យមួយក្បាលបានងាប់ បន្ទាប់ពីវាជាប់នៅក្នុងសំណាញ់របស់អ្នកនេសាទ ខណៈដែលពួកគេកំពុងធ្វើដំណើរតាមខេត្ត Maluka ។ ពួកគេបានរកឃើញកូនត្រីឆ្លាមចម្លែកមួយក្បាល នៅក្នុងក្រពះរបស់ត្រីឆ្លាមធំមួយក្បាលនោះ។ កូនត្រីឆ្លាមនោះមានភ្នែកមួយនៅចំកណ្តាលក្បាល ហើយខ្លួនរបស់វាទាំងមូលមានពណ៌សស្រអាប់។

អ្នកនេសាទម្នាក់បាននិយាយថា “យើងបានរកឃើញកូនត្រីឆ្លាមបីក្បាល នៅខាងក្នុងពោះរបស់ត្រីឆ្លាមធំមួយ ប៉ុន្តែពីរក្បាលនោះមានលក្ខណៈធម្មតា ចំណែកឯមួយទៀតមានភ្នែកតែមួយគត់ ហើយមានពណ៌សស្រដៀងទៅនឹងទឹកដោះគោ”។ ចាប់តាំងពីពេលនោះមកអ្នកនេសាទបានរាយការណ៍ពីហេតុការណ៍នេះ និងបានប្រគល់កូនត្រីឆ្លាមកម្រនោះទៅការិយាល័យសមុទ្រក្នុងតំបន់។

ក្រុមមន្ត្រីការិយាល័យសមុទ្របានប្រាប់ថា ”ត្រីឆ្លាមធំបានស៊ីកូនត្រីឆ្លាមអាល់ប៊ីណូ (Albino Shark) ហើយត្រីឆ្លាមធំបានងាប់នៅពេលអ្នកនេសាទចាប់បាន។​ វាមិនមែនជារឿងចម្លែកអ្វីទេ ហើយវាក៏មិនមែនជាលើកទីមួយដែរ ដែលត្រីឆ្លាមអាល់ប៊ីណូភ្នែកតែមួយបានបង្ហាញខ្លួន”។ យោងតាមសារព័ត៌មាន The Sun បានអោយដឹងថាត្រីឆ្លាមអាល់ប៊ីណូដែលមានភ្នែកតែមួយត្រូវបានវះចេញពីត្រីឆ្លាម មានផ្ទៃពោះនៅឯនាយឆ្នេរម៉ិចស៊ិកូកាលពីឆ្នាំ ២០១១៕

ប្រភព៖ World of Buzz​

Leave a Reply

Your email address will not be published. Required fields are marked *