គ្រាន់តែបង្ហោះរូប ជាមួយសត្វក្របីដែលទើបនឹងទិញក្នុងតម្លៃខ្ទង់លានមកចិញ្ចឹម ក៏ត្រូវមហាជនរិះគន់យ៉ាងចាស់ដៃដែរ

តារា​ស្រី Neng Bang Pu Korn Bay ដែលតារាសម្តែងមកពីកម្មវិធី Konbai Show ប្រចាំប៉ុស្តិ៍ Workpoint បានធ្វើឱ្យមហាជនមានការងឿងឆ្ងល់ និងផ្ទុះជាការរិះគន់យ៉ាងចាស់ដៃ ខណៈដែលតារាស្រីរូបនេះបានបង្ហោះរូបថត ដែលនាងបានថតជាមួយសត្វក្របីមួយក្បាលមានឈ្មោះថា Mae Bunsong ដែលនាងចំណាយប្រាក់ដល់ទៅ ៧ ខ្ទង់ដើម្បីទិញវាមកចិញ្ចឹម នាងបានអះអាងវាជាសត្វក្របីដ៏កម្រ ជាសត្វក្របីដ៏ពិសិដ្ឋ បើបានចិញ្ចឹមវាហើយ វានឹងនាំភាពរីកចម្រើនរុងរឿងដល់នាង ។

ក្រុមមហាជនបានលើកឡើងថា ៖ នេះគឺជាសម័យដែលសេដ្ឋកិច្ចកំពុងធ្លាក់ចុះ តែតារាស្រីរូបនេះបែរជាហ៊ានចំណាយប្រាក់រាប់លាន ទៅទិញសត្វក្របីមកចិញ្ចឹមលេងទៅវិញ ។ មានអ្នកខ្លះបានលើកឡើងថា តារាស្រីរូបនេះដូចជាមនុស្សដែលមិនចេះចាយលុយ បើទោះជាមានប៉ុណ្ណាក៏ដោយក៏មើលទៅមិនសមដែរ។ បន្ថែមពីនេះទៀតអ្វីដែលជាចំណុចសំខាន់ដែលមហាជនបានរិះគន់យ៉ាងស្រុះគ្នាថា បើនាងធ្វើបែបនេះហើយ គួរណាកុំនាំយករូបភាពមកបង្ហោះអួតនៅលើបណ្តាញសង្គមហ្វេសប៊ុកអី ព្រោះថាខណៈពេលនេះគឺមានប្រជាជនជាច្រើនទៀតដែលកំពុងបាត់បង់ការងារ គ្មានប្រាក់ចំណូលហើយពួកគេកំពុងអត់ឃ្លានផងដែរ ។

ទន្ទឹមនឹងនោះដែរមានសារពត៌មានបានចុះយ៉ាងព្រៀតក្នុង ន័យដាស់តឿនតារាស្រីរូបនេះថា កាលពីមុននាងក៏ធ្លាប់បានចំណាចលុយ ធ្វើបុណ្យមកច្រើនដែរ ដូច្នេះកុំដោយសាររឿងរ៉ាវដែលមិនសមគួរបែបនេះ ក្លាយជាពត៌មានរិះគន់រហូត លប់បាត់ភាពល្អរបស់នាងអី ពួកគេបាននិយាយថា បើគង់តែចំណាយប្រាក់ច្រើនបែបនេះដដែល ផ្លូវដែលត្រឹមត្រូវគួរតែធ្វើបុណ្យជួយសង្គ្រោះអ្នកដែលបាត់បង់ឱកាសវិញទៅ ពួកគេនឹងគាំទ្រជាង ៕

Leave a Reply

Your email address will not be published. Required fields are marked *