ម្ចាស់ហាងមាសពេជ្រ​ គ្រាន់តែបួសចំណាយអស់​ ១០០លាន​បាត ត្រូវរងការរិះគន់យ៉ាងចាស់ដៃ

ថៃ៖ បង្កការភ្ញាក់ផ្អើលយ៉ាងកក្រើក ជាមួយក្បួនដង្ហែនាគរបស់ “JeeJee Peepo” ដែលជិះលើឡានស្ព័រទំនើបស្លាកលេខពណ៌ក្រហម ព្រមទាំងគ្រឿងអលង្ការស្រោចខ្លួន ពិធីនេះប្រព្រឹត្តទៅនៅឯវត្តមួយកន្លែង ក្នុងស្រុកបាងណាងសាតា ខេត្តយ៉ាឡា និងមានតារាល្បីៗបានចូលរួមយ៉ាងច្រើនកុះករ ។

បន្ទាប់ពីរងការរិះគន់យ៉ាងចាស់ដៃពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គម ក្រោយពីរូបភាពកម្មវិធីពិធីបំបួសនាគដ៏អស្ចារ្យរបស់លោក Teerachai Kongthong ឬ JeeJee Peepo ដែលជាម្ចាស់ហាងមាសពេជ្រថងស៊ីវ៉ាឡៃ ត្រូវបានចែកចាយនៅលើបណ្តាញសង្គម ជាមួយនិងទិទ្ធភាពនៃពិធីបំបួសនាគនៅឯវត្តមួយ ក្នុងស្រុកបាណន់សាតា ខេត្តយ៉ាឡា នៅចន្លោះថ្ងៃទី ៣-៥ ខែវិច្ឆិកា ។

ព្រឹត្តិការណ៍នេះបានប្រព្រឹត្តឡើងយ៉ាងអស្ចារ្យបំផុត ហាក់មិនដូចជាពីធីបំបួសនាគទូទៅទេ មានទាំងពិធីកាត់សក់ ពិធីតុបតែងកាយ ដែលត្រូវបានពាក់ដូចជាគ្រឿងអលង្ការមកុដ ហើយមានការដង្ហែនាគដោយអង្គុយនៅរថយន្តទំនើបទៀតផង។

លើសពីនេះទៅទៀតព្រឹត្តិការណ៍នេះ ក៏មានការប្រគំតន្ត្រីដែលមានសិល្បករ និងសិល្បៈការនីល្បី ៗ ជាច្រើនរូបផងដែរ ។
ប៉ុន្តែទិដ្ឋភាពដែលគួរឱ្យចាប់អារម្មណ៍ជាងនោះទៅទៀតគឺជាក្បួនដង្ហែនាគ ដែលបានរៀបចំយ៉ាងអាធិកអធមជាមួយនឹងរថយន្តស្ព័រ Porsche ពណ៌លឿងស្លាកលេខពណ៌ក្រហម។

ទន្ទឹមនឹងនោះតាមរយៈការបញ្ជាក់បានឱ្យដឹងថា ពិធីបំបួសនាគនេះបានចំណាយទឹកប្រាក់អស់ជាង ១០០លានបាត (ប្រហែលជាង ៣លានដុល្លារ) ។
គួរបញ្ជាក់ផងដែរថា ‘JeeJee Peepo’ ឈ្មោះពិតគឺ Teerachai Kongthong ជាម្ចាស់ហាងមាសពេជ្រ thong Sivalai, Bangkapi area ដែលជាហាងលក់មាសពេជ្រអនឡាញដ៏ល្បីល្បាញ ហើយនៅមុននេះក៏ធ្លាប់ត្រូវបានរងការចោទប្រកាន់ពីបទឆបោកផងដែរ ៕

Leave a Reply

Your email address will not be published. Required fields are marked *