សត្វក្រពាដ៏ ធំសម្បើម បានបង្ហាញខ្លួនអោយគ្រប់គ្នាភ្ញាក់ផ្អើល… (មានវីដេអូ)

រដ្ឋផ្លរីដា៖ សារព័ត៌មាន Independence បានរបាយការណ៍ថា វាជារឿងធម្មតាទៅហើយសម្រាប់ប្រជាជនអាមេរិក រស់នៅរដ្ឋផ្លរីដា ដែលពួកគេឧស្សាហ៍ឃើញសត្វក្រពា (Alligator) ឬសត្វល្មូនផ្សេងៗដ៏គួរឱ្យខ្លាចញឹកញាប់ ប៉ុន្តែបន្ទាប់ពីបានឃើញឃ្លីបវីដេអូនេះហើយ ក៏មានមតិជាច្រើនបានលើកឡើងដូច្នេះថា “មិនមានសត្វក្រពាណាដែលមានទំហំធំ ដូចជាសត្វក្រពាដែលកំពុងដើរឆ្លងកាត់ទីលានវាយកូនហ្គោលនាក្រុង Naples នេះទៀតទេ” ។

លោក Matt Devitt អ្នកព្យាករណ៍អាកាសធាតុនៅ Wing News ថែមទាំងបានមានប្រសាសន៍ថា “សត្វក្រពាទំហំមហិមា វាជាការពិតណាស់ នេះជាសត្វក្រពាពិតប្រាកដ មិនមែនរូបចម្លាក់ទេ” ។

សត្វក្រពាយក្សមួយក្បាលនេះត្រូវបានគេប្រទះឃើញនិងថតបាននៅឯក្លឹបវាយកូនហ្គោល Valencia Golf and Country Club កាលពីថ្ងៃពុធ ហើយឃ្លីបវីដេអូនេះត្រូវបានគេបង្ហោះនៅលើបណ្តាញសង្គម នៅពេលគាត់ដើរឆ្ពោះទៅរកស្រះទឹកនៅចន្លោះរណ្តៅទី ១៧ និង ១៨ ។

ដោយសារតែទំហំធំពេក មានមហាជនមួយចំនួនបានគិតថាវាជាកម្មវិធី Photoshop ដើម្បីកែរូបភាព រហូតដល់មានឈុតវីដេអូត្រូវបានបង្ហោះចេញមកទើបពួកគេទទួលស្គាល់ថាជាការពិត ។

បច្ចុប្បន្នទាំងក្រពើ និងក្រពា (Alligator) ដែលរស់នៅក្នុងតំបន់សើម Ever Grades នៃរដ្ឋផ្លរីដា ប៉ុន្តែកម្រនឹងជួបសត្វក្រពាណាស់។ តាមការសន្និដ្ឋានបានឱ្យដឹងថា សត្វក្រពានៅរដ្ឋផ្លរីដាមានប្រមាណជា ១.៥០០ ក្បាល ហើយវាត្រូវបានគេចាត់ទុកថាជាសត្វដែលជិតផុតពូជហើយ ។

ជាទូទៅក្រពើមានពណ៌ស្រាលជាង ឬពណ៌ត្នោត រីឯក្រពា (Alligator) គឺមានពណ៌ក្រម៉ៅជាង ចាប់តាំងពីពណ៌ប្រផេះហូតទៅដល់ខ្មៅ ។ សត្វក្រពើមានអាយុកាលវែង វាអាចរស់បានរហូតដល់ 70-100 ឆ្នាំ ខណៈពេលដែលសត្វក្រពា មានអាយុកាលប្រហែល 30-50 ឆ្នាំ ។

ទីភ្នាក់ងារជលផលនិងសត្វព្រៃនៅរដ្ឋផ្លរីដាប៉ាន់ស្មានថា នៅរដ្ឋផ្លរីដាប្រហែលជាមានសត្វក្រពា ប្រមាណ ១,៣០០.០០០ ក្បាល ហើយមានសេចក្តីរាយការណ៍ផងដែរថា សត្វក្រពាទាំងនោះបានធ្វើការវាយប្រហាលើមនុស្សមានតែ ៥ នាក់ប៉ុណ្ណោះចាប់តាំងពីឆ្នាំ ២០១០ ហើយនិងមាន ២៥ ករណីក្នុងរយៈពេល ៧១ ឆ្នាំរវាងឆ្នាំ ១៩៤៨-២០១៩ ។

ចំណែកអ្នកបាត់បង់ជីវិតចុងក្រោយនៅរដ្ឋផ្លរីដា មានឈ្មោះថា Shizuka Matsuki អាយុ ៤៧ ឆ្នាំ ត្រូវបានវាយប្រហារដោយសត្វក្រពា ប្រវែង ៣,៦ ម៉ែត្រនៅទីក្រុង Davie ៕

Leave a Reply

Your email address will not be published. Required fields are marked *