រវល់តែនិយាយទូរសព្ទឆ្លងផ្លូវអត់ប្រយ័ត្ន ត្រូវឡានបុកប៉ើងដូចសំឡី លទ្ធផលចុងក្រោយគឺ…

បរទេស៖ថ្មីៗនេះ មានការចែកចាយវីដេអូដ៏គួរឲ្យរន្ធត់មួយ បានបង្ហាញពីសកម្មភាពស្រ្តីម្នាក់ត្រូវរថយន្តបុកបើុងទៅលើអាកាស ដូចជាក្រដាសហោះអញ្ចឹង ខណៈនាងព្យាយ៉ាងផ្លូវ ដោយមិនចាំភ្លើងស្តប់សម្រាប់ថ្មើរជើងឆ្លងកាត់ ដោយឆ្លងកាត់ឆៅៗ ព្រមទាំងដៃកាន់ទូរស័ព្ទនិយាយទៀតផង។

តាមប្រភពព័ត៌មានក្នុងស្រុកបានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅខេត្ត Chonburi ប្រទេសថៃ។ ស្រ្តីរងគ្រោះ ត្រូវបានគេស្គាល់អត្តសញ្ញាណថាមានឈ្មោះ Sudchada Bureepia អាយុ៤០ឆ្នាំ។ បន្ទាប់ពីត្រូវរថយន្តបុកពេញទំហឹង ស្រ្តីរងគ្រោះរូបនេះ ត្រូបានបញ្ចូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។ តាមប្រភពព័ត៌មានបានបញ្ជាក់ថា ស្រ្តីរងគ្រោះរងរបួសបាក់ឆ្អឹងចំនីធ្ងន់ធ្ងរ បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឡើង៕
ចុចដើម្បីមើលវីដេអូ

Leave a Reply

Your email address will not be published. Required fields are marked *