ក្នុងជំនឿខ្មែរស្ថិតក្នុងភាពអាថកំបាំង ពួកបារាំងលឺញា​ក់សាច់ ខណ:ក្រុមអាគាំ ងបា ត់ខ្លួ នប ន្តបន្ទា ប់នៅក្នុងប្រាសាទ..(មានវីដេអូ)

ប្រាង្គ ប្រាសាទខ្មែរ ដែល ស្ថិតនៅក្នុង ភូមិ កោះ កេរ ឃុំ ស្រយង់ ស្រុក គូលែន ខេត្តព្រះវិហារ ត្រូវបាន អ្នកស្រុក ទទួលស្គាល់ថា ជា កន្លែង ស័ក្តិសិទ្ធិ អស្ចារ្យ ព្រោះ នៅទីនោះ មាន បារមី ដ៏ សែនមាន មហិ ទ្ធិឫទ្ធិ ។ ដោយសារហេតុនោះហើយ ទើបបានជា ម្តងម្កា ល អ្នកស្រុក ជិត ឆ្ងាយ រមែងតែ ជួបជុំ ប្រមូល ផ្តុំគ្នា មក បន់ស្រន់នៅប្រាសាទ កោះកេរនេះ។ តាម ប្រពៃណី ដែល ធ្លាប់មាន ពី បុរាណ មក អ្នកស្រុកអ្នក ភូមិ ជិត ឆ្ងាយ ចាត់ទុកថា

កំពូល ប្រាសាទធំ នៃ ក្រុម ប្រាសាទ កោះ កេរ គឺជា កន្លែង មហា ស័ក្តិសិ ទ្ធិ អស្ចារ្យដោយហេតុថា នៅ ទី ណោះ មាន រូប សិង្ហ បួន ឈរ ទូល លិ ង្គ មួយ ដ៏ ធំ មហិមា ធ្វើ អំពី លោហៈ ដែល សព្វថ្ងៃ ត្រូវ បា ត់បង់ ទៅ ។ ម្យ៉ាងវិញទៀត ភាព ស័ក្តិសិទ្ធិគឺ បណ្តាលមកពី នៅក្រោម លិ ង្គ នោះ មាន រន្ធ អា ថ៌កំបាំង មួយ ធំ ដែល គេ អាច ចុះទៅ ដល់ បាត ប្រាសាទ ។ សូម រំ លឹ កថា ប្រាសាទធំ មាន រាង ជា សាជីដូច ពីរ៉ាមីត នៅ ប្រទេស អេ ហ្សី ប ក៏ប៉ុន្តែ ភាពខុសគ្នា គឺ កោះ កេរ ជាសំណង់ ស្ថាបត្យកម្ម ធ្វើ អំពី ថ្មភក់ ហើយ មាន សណ្ឋាន ជា ថ្នាក់ៗ រីឯ ប្រទេស អេ ហ្សី ប វិញ ធ្វើ អំពី ឥដ្ឋ ដុត ។ ម្យ៉ាងវិញទៀត នៅលើ កំពូល ប្រាសាទខ្មែរ មាន លិង្ គ ធំ មួយ ទ្រ ដោយ នរសិង្ហ ចំនួន៤ ។

ប្រាសាទធំ ដ៏ មានបុណ្យ បារមី នេះ មាន បណ្តោយ ៧០ ម៉ែត្រ ទទឹង ២២,៥៨ និនិងកំពស់ប្រមាណ ជា ៣៥ ម៉ែត្រ ហើយ ស្ថិតនៅ ចំ កណ្តាល កំពែង មួយ ដ៏ ធំ អស្ចារ្យ ។ ហើយ បើ យោងតាម ខ្លឹមសារ នៃ សិលាចារឹក យើង ក៏ អាច ដឹង ទៀតថា ប្រាសាទ នេះ ត្រូវបាន កសាងឡើង នៅ ស . វ ទី ១០ ដោយ ព្រះបាទ ជ័យ វរ្ម័នទី ៤ ហើយ ជា ប្រាសាទ រាជ ខុសពី ប្រាសាទ ដទៃ ឯទៀត ដែលជា ឧបសម្ព័ន្ធ ដែលមាន ចំនួន មិនតិចជាង ៣០ នោះទេ ។ដូច ពោល ខាងលើ ប្រាសាទធំ នេះ ដែល នៅ ចំ កណ្តាល មាន រ ន្ធ ធំ មួយនោះមានរឿង ព្រេង ពាក់ព័ន្ធ មួយចំនួនគួរ ឲ្យ ចា ប់អារម្មណ៍ ។​​ ឧទាហរណ៍ អ្នកស្រុក ចាស់ៗ នៅទីនេះ បាន និយាយ តៗ គ្នា ថា នា សម័យ អាណានិគម បារាំង មាន ទា ហា នជាច្រើន នាក់ បាន ប៉ុនប៉ង ចុះទៅ បាត ប្រាសាទ ដើម្បី រាវរក វត្ថុបុរាណ និង មាស ពេជ្រ កែវកង ដោយ ចងខ្សែ នៅ ច ង្កេះ នៅពេល ចុះទៅ ក្រោម ក៏ប៉ុន្តែ ជា អកុស ល មិនបាន ទៅដល់ ឡើយ ។

ពួកគេ ត្រូវ បា ត់ ខ្លួន ទាំងអ ស់ មិន អស់ចិត្ត មេទ័ព បារាំ ង បាន បញ្ជារ ឲ្យ រុះរើ ថ្ម នៅ កាំជណ្តើរ ដើដើម្បីចុះដល់ បា ត ប្រាសាទ ទៀត ក៏ប៉ុន្តែ ដូច លើក មុន កូនចៅ របស់គេ ក៏ នៅតែ បា ត់ ខ្លួន ទៀត ម្ល៉ោះហើយ គេ ក៏ ប ញ្ឈ ប់ ស កម្ម ភាព ទៅ ។ ការពិតទៅ ពំនោល ដូច្នេះ គ្រាន់តែ ជាការ ប៉ាន់ស្មាន តែប៉ុណ្ណោះ ដែល គ្មាន មូលដ្ឋាន វិទ្យាសាស្ត្រ ទេ ។ ដោយហេតុថា វា ជា ទស្សនៈ របស់ អ្នកស្រុក ជុំវិញ ភាព ពិសិដ្ឋ របស់ ប្រាសាទ ដែល មិនត្រូវ ប៉ះពា ល់ មើលងា យ មើលថោ ក តែប៉ុណ្ណោះដូច ករណី ’ ផ្នូរ ស្តេច ដំរីស ដែល ស្ថិតនៅ ខាងក្រោយ នៃ ប្រាសាទធំ ខាងលើនេះ ជា សក្ខីភាព ស្រាប់ ” ។ កុំភ្លេចថា ពួក បារាំង ដែល បាន បញ្ជារ ទាហាន ឲ្យ ចុះទៅ កាន់ បា ត ប្រាសាទ តែ ដោយ ឥតប្រយោជន៍ នោះ គឺជា លោក ប៉ាក មុ័ ង ទី យេ អ្នកស្រាវជ្រាវ ខាង បុរាណវិទ្យា បារាំង ម្នាក់ ដ៏ ល្បីល្បាញ ដែល កាលពី ឆ្នាំ ១៩៣៣ បាន អញ្ជើញ មក សិក្សា ស្រាវជ្រាវ ពី ប្រវត្តិ នៃ ប្រជុំប្រាសាទ នៅ ទីក្រុង កោះ កេរ ក្នុងសម័យ អាណានិគម ៕

សូមទស្សនាវីដេអូខាងក្រោម៖

Leave a Reply

Your email address will not be published. Required fields are marked *