បារាំង បង្ខំចិត្តសម្រេចបិទទ្វារជាលើកទី៣ ដល់ថ្នាក់ស្ទើរតែមិនអាចគ្រប់គ្រងបាន!

ប្រធានាធិបតីបារាំងលោក អ៊ែមម៉ានុយអ៊ែល ម៉ាក្រុង (Emmanuel Macron) នៅថ្ងៃពុធសប្ដាហ៍នេះ បានបញ្ជាឱ្យប្រទេសបារាំងដាក់ចេញនូវវិធានការបិទទ្វារ (lockdown) នៅទូទាំងប្រទេសលើកទី ៣របស់ខ្លួន និងបាននិយាយថា សាលារៀន នឹងត្រូវបិទទ្វាររយៈពេល ០៣សប្តាហ៍ ខណៈបារាំងកំពុងព្យាយាមប្រយុទ្ធប្រឆាំងរលកទី៣ នៃការឆ្លងរាតត្បាតជំងឺ COVID-19។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters នៅព្រឹកថ្ងៃព្រហស្បតិ៍ ០១ ខែមេសា ឆ្នាំ២០២១។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះមុខចំនួនអ្នកស្លាប់ដោយសារជំងឺ COVID-19 ជិត ១០០,០០០នាក់, ប្រព័ន្ធថែទាំនៅក្នុងតំបន់ដែលរងគ្រោះខ្លាំងបំផុត, ព្រមទាំងការចាក់វ៉ាក់សាំង ដែលមានភាពយឺតយាវជាងការគ្រោងទុកនោះ លោកប្រធានាធិបតីបារាំង Macron ត្រូវបានបង្ខំឱ្យបោះបង់ចោលគោលដៅរបស់ខ្លួន ដែលចង់រក្សាប្រទេសឲ្យបើកចំហ ដើម្បីការពារសេដ្ឋកិច្ច។ លោកប្រធានាធិបតី Macron បានថ្លែងទៅកាន់ប្រជាជាតិលោកថា «យើងនឹងបាត់បង់ការគ្រប់គ្រង ប្រសិនបើយើងមិនផ្លាស់ប្តូរនាពេលឥឡូវនេះទេ»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការប្រកាសរបស់លោកប្រធានាធិបតីបារាំងខាងលើនេះ បានកើតមានឡើងបន្ទាប់ពីវិធានការរឹតត្បិត ត្រូវបានដាក់ចេញរួចទៅហើយកាលពីជាង ១សប្តាហ៍មុននៅទីក្រុងប៉ារីស និងតំបន់ភាគខាងជើង និងភាគខាងត្បូងនៃប្រទេស។ ប៉ុន្តែនាពេលឥឡូវនេះ វានឹងត្រូវអនុវត្តនៅទូទាំងប្រទេស យ៉ាងហោចណាស់រយៈពេល ០១ខែចាប់ពីថ្ងៃសៅរ៍សប្ដាហ៍នេះតទៅ ហើយសាលារៀនក៏នឹងត្រូវបិទទ្វាររយៈពេល ០៣សប្តាហ៍ចាប់ពីចុងសប្តាហ៍នេះតទៅដូចគ្នា។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមគេហទំព័រ Worldometers រហូតមកទល់ពេលនេះ ប្រទេសបារាំង បានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសជាង ៤,៦០០,០០០ករណី ក្នុងនោះមានអ្នកស្លាប់ជាង ៩៥,០០០នាក់ និងចំនួនអ្នកជាសះស្បើយ មិនទាន់មានការបញ្ជាក់ឲ្យបានច្បាស់លាស់ឡើយ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply

Your email address will not be published. Required fields are marked *