ព្រះសង្ឃ​មួយអង្គសុគត​២​ខែ​ហើយ តែ​ព្រះកាយ​ព្រះអង្គ​នៅ​ដូច​ពេល​មានជីវិត!

ប្រទេស​ថៃ៖បើយោងតាមប្រភពព័ត៍មាន VN មួយ បាន​ឲ្យ​ដឹងថា ព្រះសង្ឃ​ព្រះនាម Luang Phor Pian មាន​ព្រះ​ជន្មាយុ ៩២ ព្រះវស្សា ព្រះសង្ឃរូបនេះសុគតព្រោះ​ជរាពាធ ។ តាមពិតព្រះសង្ឃរូបនេះមានដើមកំណើតនៅកម្ពុជា ហើយ​បាន​ចំណាយពេល​ស្ទើរ​មួយជីវិត នៅ​ខេត្ត Lopburi ប្រទេស​ថៃ ។

កិត្តិនាម​របស់​ព្រះអង្គ​ល្បី​សុះសាយ និង​ទទួលបាន​ការគោរព​ស្រលាញ់​ពី​ពុទ្ធសាសនិកជន ។​ពិតជាមិនគួរឲ្យជឿទាល់តែសោះ ​ក្រោយពេល​សុគត​បាន ២ ខែ ព្រះ​សព​ត្រូវបាន​លើកមក​ដើម្បី​រៀបចំ​បូជា ។

អ្នកយកព័ត៍មានបានឲ្យដឹងថាសព​ហាក់ដូចជា​គ្រា​នៅមាន​ព្រះជន្ម​អីចឹងលើសពីនេះសព​ហាក់​មាន​ព្រះភ័ក្ត្រ​ញញឹម នៅពេល​អាចារ្យ​ប្តូរ​ស្បង់ជីវរ​ថ្វាយ ។ ធ្វើឲ្យអ្នកលេងបណ្តាញ​សង្គម​ថៃចែកតៗគ្នាលឿនដូចព្យុះ ។​ហើយពួគគេនឹង​ធ្វើបុណ្យ​បួងសួង​រហូតទល់​ពេល​គំរប់ ១០០ ថ្ងៃរបស់ព្រះសង្ឃរូបនេះ។

Leave a Reply

Your email address will not be published. Required fields are marked *