មិនដែរ! គួរតែទុកឲ្យក្អែបនៅក្នុងផ្ទះ ព្រោះមានប្រយោជន៍…(មានវីដេអូ)

ចំណេះដឹងទូទៅ៖ គ្មានអ្វីគួរឱ្យខ្លា ចជាងពេលឃើញក្អែ បវារលើឥដ្ឋឬក្រោមកៅអីសាឡុងក្នុងផ្ទះរបស់អ្នកនោះឡើយ។ គេអាចនិយាយយ៉ាងវិជ្ជមានថាមនុស្សទាំងអស់សុទ្ធតែព្រឺព្រួចខ្លាចវត្តមានរបស់វា។ ក្អែបជាទូទៅគឺមានជើង ១៥ និងអាចវារក្នុងល្បឿន ៤ម៉ែត្រក្នុងមួយវិនាទី។ ក្អែបចូលចិត្តពួននៅកន្លុកកន្លែតដូចជាស្បែកជើងនិងក្រោមតុទូជាដើម។ ដូចសត្វល្អិតផ្សេងទៀតក្អែបចូលទីនោះគឺមានបំណងរបស់វាប៉ុន្តែជាបំណងល្អនោះទេ។

យោងតាមវេបសាយ Business Insider អ្នកជំនាញលើកឡើងថាមនុស្សពុំគួរកម្ចាត់ក្អែ បក្នុងផ្ទះនោះទេដោយសារមូលហេតុ៖ ពួកវាសម្លាប់កន្លាតកណ្តៀរ ខ្មូតរុយនិងសត្វល្អិតចង្រៃជាច្រើនទៀត។ ពួកវាមិនចាក់សម្បុកហើយក៏មិនស៊ីឈើនោះដែរ។ ពួកវាកម្រខាំមនុស្សណាស់ហើយមិនពាំនាំជំងឺមកមនុស្សនោះទេ។ ក្អែបគឺគ្រាន់តែចង់ស៊ីសត្វល្អិតចង្រៃប៉ុណ្ណោះ។
       
បើអ្នកទាំងអស់គ្នាចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា។

ប្រភព khbillionaire.com

Leave a Reply

Your email address will not be published. Required fields are marked *