លោកតាវ័យ៨១ឆ្នាំទៅហើយ តែមើលទៅសាច់ដុំវិញក្មេងៗសុំខ្មាស!

​លោក​តាToshisuke Kanazawa គឺជា​ភស្តុតាង​ម្នាក់ ​ដែល​បង្ហាញ​ថា​ មនុស្សចាស់ក៏អាចហាត់ប្រាណ ឬ ហាត់យកសាច់ដុំបានដែរ ។គួរ​​បញ្ជា​ក់​ថា​ បច្ចុប្បន្ន​នេះ​លោក​កាណាហ្សាវ៉ា (Kanazawa) មាន​វ័យ​៨១ឆ្នាំ​ហើយ ​ដោយ​កាលពី​ក្មេង​លោក​ធ្លាប់​ជាប់​ជា​ជើង​ឯក​ខាង​កាយ​សម្បទា​ជា​ច្រើន ​ប៉ុន្តែ​បាន​ចូល​និ​វត្តន៍​វិញ​នៅ​វ័យ​34 ឆ្នាំ ។

គាត់​បាន​ឈប់​ហាត់ប្រាណ​ទាំង​ស្រុង​ និង ​ចាប់​ផ្តើម​ផឹកស្រាជក់បារី​ និង ​ញ៉ាំ​អ្វី​ដែល​គាត់​ប្រាថ្នា​ចង់ញ៉ាំ ​តែ​ក្រោយ​មក​បាន​សម្លឹង​មើល​ខ្លួន​ឯង​នៅ​ក្នុង​កញ្ចក់​ហើយ​ឆ្ងល់ថា តើ​ហេតុ​អ្វី​បាន​ជា​លោក​បណ្តោយ​ខ្លួន​ឱ្យ​ទៅ​ជា​យ៉ាង​នេះ ​ដែល​លោក​ធ្លាប់​ជាម្ចាស់​ជើង​ឯកកីឡា​ជាតិ​ ប៉ុន្ដែ​មិន​យូរ​ប៉ុន្នាន​ដោយ​មាន​ការ​តាំង​ចិត្ត ​និង ​​ដើម្បី​ធ្វើ​ឱ្យ​ភរិយា​របស់​គាត់​សប្បាយ​ចិត្ត​ដូចពី​មុន​នោះ​ លោក​បាន​ចាប់​ផ្តើមហា​ត់ប្រាណ​ឡើង​វិញ​ក្នុង​វ័យ 50 ឆ្នាំ​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ ។

គួរ​​បញ្ជា​ក់​ផងដែរថា ​នៅ​ឆ្នាំ 2016​លោក​កាណាហ្សាវ៉ា ​បាន​ជាប់​ចំណាត់​ថ្នាក់​​លេខ​ប្រាំ​មួយ​លំដាប់​ពិភព​លោក​ក្នុង​ការ​ប្រកួត​ប្រជែង​បុរស​សាច់​ដុំ​ក្នុង​វ័យ​ចាប់​ពី៦៥ឆ្នាំ​ឡើង​ទៅ។​គាត់​ចង់​បន្ត​ការ​ហាត់ប្រាណ​រហូត​ដល់​គាត់​មាន​អាយុ​យ៉ាង​ហោច​ណាស់ 85 ឆ្នាំ ៕

សូមទស្សនាវីដេអូខាងក្រោម៖

Leave a Reply

Your email address will not be published. Required fields are marked *