ញ៉ាក់សាច់! ប៉ូលីសចាប់បានស្រោមអនាម័យក្លែងក្លាយមិនចេះតិច គិតជាលុយជាង៧លានដុល្លារ

ចិន៖ ជាថ្មីម្តងទៀតប៉ូលិសចិនបានធ្វើការរឹបអូសបានស្រោមអនាម័យក្លែងក្លាយបានចំនួនកន្លះលានប្រអប់ ដែលកំពុងតែធ្វើការចែកចាយក្នុងទីផ្សារ។ ស្រោមអនាម័យក្លែងក្លាយទាំងនេះត្រូវបានក្រុមជនខិលខូចផលិតឡើងដោយបន្លំប្រើម៉ាកយីហោស្រោមអនាម័យល្បីៗដូចជាស្រោមអនាម័យម៉ាក Durex, Okamoto និង Jissbon ។

ស្រោមអនាម័យ ដែលគេរឹបអូសបាននេះគឺមានតម្លៃថោកជាងស្រោយអនាម័យពិតប្រាកដ ៣០ដង និងកំពុងតែត្រូវបានគេធ្វើការដាក់លក់នៅតាមសណ្ឋាគារ តាមផ្សារតូចៗ និងនៅតាមផ្សារមួយចំនួនក្នុងតំបន់ផងដែរ។

បើតាមមន្ត្រីប៉ូលិសបានបញ្ជាក់ថា ស្រោមអនាម័យនេះមានតម្លៃសរុបជាង ៧ លានដុល្លារ ហើយវាត្រូវបានក្រុមជនខិលខូចផលិតនៅក្នុងខេត្តចំនួនក្នុងប្រទេសចិនដូចជាខេត្ត Hebei, Henan, និង Zhejiang។

សម្រាប់គុណភាពវិញគឺស្រោមអនាម័យក្លែងក្លាយនេះគ្មានគុណភាពនោះទេ និងអាចប៉ះពាល់ដល់សុខភាពរបស់អ្នកប្រើប្រាស់ទៀតផង។ ដើម្បីជៀសវាងស្រោមអនាម័យក្លែងក្លាយនេះ សូមលោកអ្នកពិនិត្យឲ្យច្បាស់មុន នឹងទិញស្រោមអនាម័យប្រភេទខាងមកប្រើប្រាស់៕

ប្រភព៖ todayonline

Leave a Reply

Your email address will not be published. Required fields are marked *