វេជ្ជបណ្ឌិតគួច ម៉េងលី៖ ក្អកឬកណ្ដាស់មិនសុទ្ធតែជារោគសញ្ញាCovid-19ទេ លុះត្រាតែមានអាការបែបនេះ!

ដោយសារជំងឺកូវីដ-១៩កំពុងតែមានការវៃលុកខ្លាំង បានធ្វើឱ្យមនុស្សជាច្រើនមានការព្រួយបារម្ភហួសហេតុអំពីរោគសញ្ញានៃជំងឺមួយនេះ។​ តាមការពិតរោគសញ្ញានៃជំងឺកូវីដ-១៩គឺមានអាការនិងចំនួនថ្ងៃច្បាស់លាស់អំពីការចេញនូវរោគសញ្ញានៃជំងឺកូវីដ-១៩នេះ ហើយរាល់ការក្អក​ ការកណ្ដាស់​ ការក្ដៅខ្លួនមិនមែនសុទ្ធតែជាជំងឺកូវីដ-១៩ទាំងអស់នោះទេ​។​

ដើម្បីកាន់តែជ្រាបច្បាស់ពីបញ្ហាមួយនេះ ក្រុមការងារHealthy Cambodia នឹងស្រង់ប្រសាសន៍របស់លោកវេជ្ជបណ្ឌិតគួច ម៉េងលី មកធ្វើការបកស្រាយជុំវិញពីបញ្ហានេះ។

លោកវេជ្ជបណ្ឌិតគួច ម៉េងលី មានប្រសាសន៍ថា រាល់ ការក្អក ការកណ្ដាស ការហៀសំបោរ ការឈឺករ ការក្ដៅខ្លួនមិនសុទ្ធតែ​ជាការឆ្លងនូវជំងឺកូវីដ-១៩ទាំងអស់នោះទេ។ ការក្អក កណ្ដាស់ ការក្ដៅខ្លួន…ទាំងអស់ វាអាចជាជំងឺផ្ដាសាយធម្មតា ឬផ្ដាសាយធំសម្រាប់មនុស្សទូទៅ​ព្រោះថាក្នុងចំណោមមនុស្ស១០០នាក់ មាន២០ទៅ៣០នាក់ទៅហើយដែលមានជំងឺផ្ដាសាយនេះ។

ចំណែកការកណ្ដាស់ និងការក្អកជាញឹកញាប់អាចដោយសារមកពីពួកគាត់មានអាលាក់ហ្ស៊ី ឬធ្វើការញុំាចំណីអាហារខុសណាមួយ ។​ ​លោកវេជ្ជបណ្ឌិតបញ្ជក់ថាបញ្ហាទាំងនេះមិនម៉ៃថាជាជំងឺកូវីដ-១៩ទេ។

ក្នុងនោះចំពោះជំងឺផ្ដាសាយបង្ហាញឱ្យឃើញនូវអាការៈដូចជា ក្ដៅខ្លួន ក្អកមានស្លេស ឈឺក្បាល ឈឺបំពងករ កណ្ដាស ហៀរសំបោរ អស់កម្លាំង ស្រាវស្រាញប៉ុន្ដែមិនឈឺខ្លួនប្រាណទេ។ ចំពោះរោគសញ្ញានៃជំងឺកូវីដ-១៩វិញលោកវេជ្ជបណ្ឌិត​បានប្រាប់ពីអាការៈដែលដូចតទៅ៖

​ -ថ្ងៃទី១ដល់ថ្ងៃទី៣ អំឡុងពេលដំបូងៗគឺហាក់ដូចជាមិនមានរោគសញ្ញាគួរឱ្យកត់សម្គាល់ទេ។

-ថ្ងៃទី៤ដល់ថ្ងៃទី៥ បង្ហាញអាការៈដូចជា ចាប់ផ្ដើមក្អកស្ងួតតិចៗ ក្ដៅខ្លួនស្ទេញៗ ឈឺ ក តិចតួច អស់កម្លាំង ចង្អោរៗ ចង់រាគ និងឈឺខ្លួនប្រាណជាដើម។

-ថ្ងៃទី៥ដល់ថ្ងៃ៩ អាការខាងលើចាប់ផ្ដើមរើកាន់តែខ្លាំង ចាប់ផ្ដើមឈឺកកាន់តែខ្លាំង ខ្សោះខ្សោយកម្លាំង ឈឺបំពង់កខ្លាំង រាគ ស្រាវស្រាញខ្លួនប្រាណ ឈឺខ្លួន អត់មានចំណង់អាហារ​។

-១០ថ្ងៃខាងមុខ ទឹកមុខចាប់ផ្ដើមឡើងស្វាយ ស្លេកស្លាំង ខ្សោះអស់កម្លាំងខ្លាំង ពិបាកដកដង្ហើម រាគខ្លាំង ក្អកស្ងួតអាចក្លាយជាក្អកមានស្លេស កម្ដៅខ្លួនកើនពី៣៧ទៅ៣៨…។

ដើម្បីការពារពីជំងឺកូវីដ-១៩នេះលោកវេជ្ជបណ្ឌិតណែនាំឱ្យយើងញុំាបន្លែ ផ្លែឈើស្រស់ៗឱ្យបានគ្រប់គ្រាន់ ញុំាឱ្យទៀងទាត់ពេលវេលា គេងឱ្យបានគ្រប់គ្រាន់ ធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាលដោយ លាងដៃ​នឹងសារប៊ូឱ្យបានញឹកញាប់ រក្សាគម្លាត ពាក់ម៉ាស កុំមានការជួប ជាពិសេសលោកវេជ្ជបណ្ឌិតណែនាំឱ្យមានការខ្ពុរមាត់ និងខ្ពុរបំពង់កជាមួយអំបិលពី៤ទៅ៥ដងក្នុងមួយថ្ងៃដើម្បីកម្ចាត់មេរោគដែលងាយឆ្លងតាមរយៈមាត់ ភ្នែក មុខពីជំងឺកូវីដ-១៩នេះ។​

រោគសញ្ញាទាំងនេះបង្ហាញអ្នកយ៉ាងច្បាស់ពីជំងឺផ្ដាសាយ​ ឬក៏អាការៈនៃ​ជំងឺកូវីដ-១៩ ប៉ុន្ដែទោះជាយ៉ាងណាមិញសូមអ្នកយកចិត្តទុកដាក់ឱ្យបានខ្ពស់ពីជំងឺមួយនេះ ព្រោះប្រសិនបើអ្នកមានការធ្វេសប្រហែសតែបន្ដិចវានឹងអាចមានគ្រោះថ្នាក់ដល់ជីវិតអ្នកជាមិនខាន។ រាល់ការមានចម្ងល់​ ឬអាការៈណាមួយមិនប្រក្រតី សូមអ្នកទៅពិគ្រោះជាមួយគ្រូពេទ្យដែលមានជំនាញភ្លាម។ ហើយសូមកុំភ្លេចធ្វើតាមការណែនាមរបស់ក្រសួងសុខាភិបាល(៣កុំ ៣ការពារ)៕

ប្រភព៖Healthy Cambodia

Leave a Reply

Your email address will not be published. Required fields are marked *