Miss Grand Myanmar នឹងស្នាក់នៅប្រទេសថៃរយៈពេល ២ខែ ខណៈប្រាក់ជាប់ខ្លួនសល់តែ២០០ដុល្លារ…(មានវីដេអូ)

បវរកញ្ញា Miss Grand Myanmar ឆ្នាំ ២០២០ កញ្ញា Han Lay (ឬ Hann May) នឹងបន្តស្នាក់នៅប្រទេសថៃរយៈពេល ២ខែទៀត ដើម្បីប្រាកដថាអ្វីៗទាំងអស់មានសុវត្ថិភាពសម្រាប់រូបនាងមុនពេលហោះហើរត្រឡប់ទៅប្រទេសកំណើតវិញ។ លោក Nawat នឹងមើលថែរក្សានិងជួយផ្ដល់អ្វីៗគ្រប់យ៉ាងដល់នាងសម្រាប់ការស្នាក់នៅប្រទេសថៃដូចជា ម្ហូបអាហារ កន្លែងស្នាក់នៅ និងរបស់របរចាំបាច់មួយចំនួន។

ប្រជាជនថៃជាច្រើនចង់ជួយនាងតាមរយៈការបរិច្ចាគប្រាក់ព្រោះនាងនៅសល់តែ ២០០ ដុល្លារសម្រាប់រយៈពេល ២ ខែ។ ប៉ុន្តែនាងមិនចង់យកវានោះទេ ដោយនាងបាននិយាយថា «នាងចង់ធ្វើការដើម្បីបានប្រាក់ជំនួសវិញ»។ នាងនឹងក្លាយជាអ្នកតំណាងឱ្យម៉ាករបស់ណាវ៉ាត់ (ក្រែម ឡេលាបការពារកម្តៅថ្ងៃ ជាដើម) ដូច្នេះនាងនឹងទទួលបានប្រាក់ពីការងាររបស់នាង បន្ទាប់ពីកាត់ថ្លៃចំណាយផ្សេងរួច។

ចំពោះក្រុមគ្រួសាររបស់បវរកញ្ញាភូមា នាង Hann May នៅប្រទេសភូមា នាងក៏បង្ហើបប្រាប់ដែលថា ពួកគេទាំងអស់គឺមានសុវត្ថិភាពនោះទេ។

ក្នុងនោះដែរ ប្រជាជនមីយ៉ាន់ម៉ារាប់ម៉ឺននាក់ ក៏បានបញ្ចេញមតិនៅក្នុងផេក Miss Golden Land Myanmar ជូនពរ និងស្នើឲ្យនាងស្នាក់នៅប្រទេសថៃមួយរយ ព្រមទាំងប្រសិនជាអាចជួយមើលថែជនភាសខ្លួនរបស់ប្រទេសយើងផង។

សូមទស្សនាវីដេអូការជជែកពិសេសរបស់ Mr.Nawat Itsaragrisil ជាមួយកញ្ញា Hann May ខាងក្រោមនេះ៖

គួរបញ្ជាក់ផងដែរថា ចាប់តាំងពីព័ត៌មានរបស់ Han Lay ត្រូវបានផ្សព្វផ្សាយពាសពេញបណ្តាញសង្គម ធ្វើឲ្យបណ្តាអ្នកនិយមលេងអ៊ីនធឺណិត នៅតែនាំគ្នាចែករំលែក បញ្ចេញមតិយ៉ាងច្រើន​កុះករ មានទាំងសារលើកទឹកចិត្ត។

រីឯមនុស្សមួយចំនួនទៀតក៏ស្នើរឲ្យអន្តរជាតិជួយយកចិត្តទុកដាក់ ផ្តល់កន្លែងស្នាក់នៅ ដែលមានសុវត្ថិភាពដល់នាង ព្រោះបណ្តាអ្នកគាំទ្រទាំងអស់ព្រួយបារម្ភ មិនទាន់ចង់ឱ្យនាងត្រឡប់ទៅមាតុប្រទេសវិញនោះទេ។ ជាពិសេសអ្នកគាំទ្រនៅក្នុងប្រទេសថៃផ្ទាល់តែម្តង ក៏មិនទាន់ចង់ឲ្យនាងត្រឡប់ទៅវិញផងដែរ ។

ទន្ទឹមនឹងនោះ ក៏មានការជួយពីសំណាក់អ្នករៀបចំកម្មវិធី ដែលពួកគេកំពុងគិតគូរដល់សុវត្ថភាពនាង ព្រោះមិនទាន់ចង់ឲ្យនាងត្រឡប់ទៅស្រុកវិញក្នុងសភាពប្រទេសដូចបច្ចុប្បន្ន។ គេក៏កំពុងតែគិតដល់ការតស៊ូមតិដើម្បីជួយប្រទេសរបស់នាង តាមរបៀបណាផងដែរ ដោយសារតែការអាណិតអាសូរ និងស្រណោះនូវពាក្យសម្ដី ព្រមទាំងសេចក្ដីស្មោះស្ម័គ្រ ចំពោះជាតិសាសន៍របស់នាង រួមទាំងហ៊ានលះបង់ដើម្បីប្រទេសរបស់ខ្លួន។

សម្រាប់គំនិត Han Lay នាងចង់នៅតស៊ូមតិដើម្បីឲ្យអន្តរជាតិព្រមជួយដល់ប្រទេសរបស់នាង ក៏ប៉ុន្តែចិត្តរបស់នាងនៅតែដិតដាមចង់ត្រឡប់ទៅប្រទេសនាងវិញច្រើនជាង ដើម្បីរួមសុខទុក្ខជាមួយជាតិសាសន៍ដ៏កំសត់របស់ខ្លួន។

សម្រាប់ក្រុមការងារ គេហទំព័រសករាជយើងខ្ញុំ ក៏សង្ឃឹមថា ប្រទេសថៃនឹងផ្តល់ទីកន្លែងសុវត្ថិភាពសម្រាប់ Han lay រហូតថ្ងៃដែលមានការជួយពីសំណាក់អន្តរជាតិ ហើយសូមឲ្យប្រទេសមីយ៉ាន់ម៉ា ឆាប់រួចផុតពីសោកនាដកម្មនេះឆាប់ៗ ផងចុះ និងសូមស្នើសុំឲ្យ Han Lay គួរតែស្នាក់នៅប្រទេសថៃដើម្បីអំពាវនាវឲ្យអន្តរជាតិជួយប្រទេសរបស់នាងល្អជាង ។ #Pray_for_Myanmar

Leave a Reply

Your email address will not be published. Required fields are marked *