ទឹកចិត្ត ឪពុកម្តាយ សុខចិត្តឈរជាបង្គលចងអង្រឹងយោលកូន គួរឲ្យអាណិតពេក ឯកឧត្តមហ៊ុន ម៉ាណែត និងភរិយា ក៏បានធ្វើរឿងមួយជូនពួកគាត់!

នៅថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២១ នេះ គេប្រទះឃើញម្ចាស់ហ្វេសប៊ុកម្នាក់ឈ្មោះ Malin Angel បានបង្ហោះរូបភាព និងវីដេអូ ដ៏គួរឲ្យចាប់អារម្មណ៍មួយ បង្ហាញពីទឹកចិត្តប្តីប្រពន្ធពីរនាក់ រហូតធ្វើឲ្យមហាជនទូទៅរំជួលចិត្តយ៉ាងខ្លាំង រហូតមានការចែករំលែកតគ្នាយ៉ាងច្រើន គួរឲ្យកក់សំគាល់។

ហ្វេសប៊ុកដដែលនេះ បានភ្ជាប់សារខ្លីមួយបញ្ជាក់ថា “នៅម៉ោងប្រហែលជា១១ ,១២យប់ ថ្ងៃទី២៩ អ្នកជំងឺកូវីដ ២នាក់ប្តីប្រពន្ធ កំពុងសម្រាកព្យាបាលជម្ងឺ COVID-19 នៅមន្ទីរពេទ្យ «ហ្លួងម៉ែ» អ្នកជំងឺ២នាក់ប្ដីប្រពន្ធ ឈរធ្វើជាបង្គោលអង្រឹងយោលបំពេរកូនឲ្យគេង ឃើញហេីយរំជួលចិត្តពេក ឯកឧត្តមហ៊ុន ម៉ាណែត និងភរិយា ក៏ទិញអង្រឹងឲ្យ សូមគោរពអរគុណ ទឹកចិត្តមនុស្សធម៌របស់បងទាំងពីរខ្លាំងណាស់ ដែលតែងតែជួយសង្គ្រោះមនុស្សរួមលោកដោយបេះដូងមនុស្សធម៌”។

ក្រោយឃើញបែបនេះ អ្នកប្រើប្រាស់នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន បានចូល comment ថា ៖ នេះជាកាយកចិត្តទុក្ខដាក់ខ្ពស់របស់ថ្នាក់ដឹងនាំ ចំពោះជនរួមជាតិ, ទឹកចិត្តរបស់បងប្រុសនិងបងស្រីគ្មានពីរទេ, អរគុណបងម៉ាណែត និងបងស្រី ហើយជូនពរ បងប្រុស បងស្រី និងអាអូន ដែលជាអ្នកជំងឺ ឆាប់ជា ទៅផ្ទះវិញ, ទឹក​ចិត្ត​ឪពុក​ម្ដាយ​ អរគុណ​លោក​នាយ។

ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ទំាងអស់គ្នា ៖

                 

Credit : Chan Daravuth, Malin Angel

Leave a Reply

Your email address will not be published. Required fields are marked *