សូមអរគុណ ដល់ការខំប្រឹងរបស់លោកគ្រូ! ធ្លាក់ខ្លួនឈឺជាទម្ងន់ហេីយ នៅឡេីយប្រេីជីវិតចុងក្រោយដេីម្បីបង្រៀនដល់កូនសិស្សទៀត
ពាក្យថាគញរូមួយថ្ងៃគ្រូមួយជីវិតនេះពិតជាដំណឹងដ៏អកុសលមែនដែលបាត់បងលោកគ្រូម្នាក់ឬជាគ្រាប់ពូជន៏នៅក្នុងសង្គមហេីយក៏ជាសរសៃនៃការទ្រទ្រង់សារពាង្គកាយផងដែតែជាអកុសលត្រូវបាត់បង់ជីវិតទាំងវ័យកណ្តាលបែបនេះ។
កាលពីម្សិលិនេះ ត្រូវនឹងថ្ងៃទិ២៩ ខែមីនា ឆ្នាំ២០២១នេះផងដែរ មានម្ចាស់គណនីហ្វេសប៊ុកផេកមួយដែលមានឈ្មោះថា Medical news for Cambodia បានធ្វើការចែករំលែកនូវដំណឹងដ៏សែនក្រៀមក្រំមួយ ខណៈដែលលោកគ្រូសាស្រ្តចារ្យជំនួស សុខ វណ្ណ ជាព្រឹទ្ធបុរសរង មហាវិទ្យាល័យ ឱសថសាស្រ្ដ នៃសាកលវិទ្យាល័យ អន្ដរជាតិ បានទទួល មរ ណភាព ដោយសារតែ រោគាពាធ។ ម្ចាស់គណនីរូបនេះ បានបង្ហោះសារមួយចំនួន ដោយមានខ្លឹមសារថា៖
“សូម្បីដាក់អុកសុីសែនហេីយ នៅប្រឹងបង្រៀនសិស្សទៀត ទឹកចិត្តលោកគ្រូធំធេងណាស់មិនអាចវាស់បានទេ (ទូកទៅ កំពង់នៅ)! ពាក្យពេជន៍ដែលនិស្សិតពេទ្យទាំងអស់ចាំមិនភ្លេចនោះគឺ លោកគ្រូចង់ឃើញវិស័យសុខាភិបាលរបស់យើងរីកចម្រើនទៅមុខ។ លោកគ្រូចង់ឃើញគ្រូពេទ្យរបស់យើងពោរពេញដោយសមត្ថភាព។ ហេតុនេះលោកគ្រូខិតខំពន្យល់ណែនាំ ប្រៀនប្រដៅនិងអប់រំគ្រប់បែបយ៉ាងធ្វើយ៉ាងណាដើម្បីកូនសិស្សចេះនិងយល់!
បញ្ជាក់៖ លោកសាស្ត្រាចារ្យជំនួយ សុខ វណ្ណា បានទទួលមរ ណភាព នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ ដោយរោគាពាធ។ លោកជាគ្រូប្រកបដោយទេពកោសល្យ បានផ្ទេរចំណេះដឹងដល់និស្សិតជាច្រើនជំនាន់ និងជាធនធានមនុស្សដ៏កម្រ របស់ប្រទេសជាតិ។ យើងខ្ញុំទាំងអស់គ្នាសូមសម្តែងនូវសេចក្តីទុក្ខក្រៀមក្រំ និងចូលរួមរំលែក មរ ណទុក្ខជាមួយក្រុមគ្រួសារផង”។