សូមប្រុងប្រយ័ត្ន! ឡើងលឿងនៅលើស្បែក និងភ្នែកជាសញ្ញា នៃជំងឺមហារីកប្រភេទនេះ

ជំងឺខាន់លឿងលើស្បែក និងភ្នែក (Ictère) អាចបង្កជាជំងឺមហារីកលំពែងបាន។
មហារីកលំពែង ជាជំងឺកម្រ (rare) តែកាចសាហាវ (agressif) ហើយភាគច្រើនកើតលើមនុស្សប្រុសអាយុចាប់ពី ៤០ឆ្នាំឡើងទៅ។ ៨០%នៃជំងឺនេះ ភាគច្រើនកើតនៅក្បាលលំពែងជាងខ្លួន និងកន្ទុយលំពែង។

គេនៅមិនទាន់រកឃើញអំពីមូលហេតុពិតប្រាកដនៃជំងឺមហារីកលំពែងនេះនៅឡើយទេ ប៉ុន្តែមានកត្តារួមផ្សំមួយចំនួនដែលអាចបង្កអោយមានជំងឺមហារីកនេះ មានដូចជា ៖

ទឹកនោមផ្អែម
រលាកលំពែងរ៉ាំរ៉ៃ
ស្រា និងបារី

អាហារសំបូរទៅដោយខ្លាញ់ និងសាច់សត្វ
និងកត្តាដំណពូជផ្សេងៗទៀត
ជំងឺនេះ កើតឡើងដោយស្ងៀមស្ងាត់ ហើយអ្នកជំងឺអាចឈឺនៅចុងដង្ហើម ដែលធ្វើអោយអ្នកជំងឺមិនសូវឃ្លាន ឬថយចំណង់អាហារ។ រួមជាមួយរោគសញ្ញា១ចំនួនទៀត ដូចជា៖

អាចរាគមួល
មានទឹកនោមផ្អែម
ឡើងលឿង នៅលើស្បែក និងភ្នែក

ស្រកទម្ងន់។
ការព្យាបាលគឺអាស្រ័យទៅលើទីតាំងរបស់ដុំមហារីក ដោយពឹងផ្អែកទៅលើវិធីវះកាត់។ គ្រូពេទ្យវះកាត់ នឹងកាត់យកបំណែកណាមួយនៃលំពែងដែលមានដុំមហារីក។ ក្រោយវះកាត់រួច អ្នកជំងឺអាចត្រូវព្យាបាលបន្ថែមដោយថ្នាំគីមី ឬបាញ់កាំរស្មី។

គួរបញ្ជាក់ដែរថា នៅមន្ទីពេទ្យកាល់ម៉ែត មានវេជ្ជបណ្ឌិតឯកទេសជំនាញមហារីក និងវះកាត់មហារីក ដូច្នេះ សម្រាប់បងប្អូន ដែលមានបញ្ហា អាចមកពិគ្រោះយោបល់ពិភាក្សាអំពីវិធីសាស្ត្រព្យាបាលជំងឺមហារីក អោយបានទាន់ពេល និងទទួលបានប្រសិទ្ធភាពខ្ពស់៕

ប្រភព ៖ មន្ទីពេទ្យកាល់ម៉ែត

Leave a Reply

Your email address will not be published. Required fields are marked *